វេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត លើកទី២ ឆ្នាំ២០១៩ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ស្វែងរកបញ្ហាប្រឈមដើម្បីដោះស្រាយ
December 19, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បាន អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត លើកទី២ ឆ្នាំ២០១៩ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។

       អង្គវេទិកានេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មេឃុំ ចៅសង្កាត់ តំណាងអង្គការសង្គមស៊ីវិល ប្រធានសមាគម និងសហគមន៍ប្រមាណសរុប ១៦៨នាក់។
ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងកិច្ចការសមាគម អង្គការសង្គមស៊ីវិល ក្នុងភាពជាដៃគូរវាង រដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តស្ទឹងត្រែង ក្នុងការរួមចំណែកអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួនទៅតាមផែនការ និងគោរពតាមច្បាប់លក្ខខន្តិកៈស្តីពីការបង្កើតអង្គការ សមាគម នៃព្រះរាជាណាចក្រកម្ពុជា។

       អង្គវេទិកានេះរៀបចំឡើងក្នុងគោលបំណង៖
-  ធានាបាននូវការប្រតិបត្តិតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ជាធរមានក្នុងកិច្ចប្រតិបត្តិការសកម្មភាពការងាររបស់ដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត
-  បង្កើនភាពស្និទស្នាល និងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកសាធារណៈរបស់រដ្ឋ ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត
-  ក្ដាប់បាននូវវឌ្ឍនភាពការងាររបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ក្នុងមូលដ្ឋាន
-  ទទួលយកនូវមតិយោបល់ សំណូមពរ សំណើ និងបញ្ហាប្រឈមនានាក្នុងកិច្ចប្រតិបត្តិការសកម្មភាពការងាររបស់ដៃគូអភិវឌ្ឍន៍គ្រប់ផ្នែក ដើម្បីពិនិត្យពិចារណា ដោះស្រាយតាមសមត្ថកិច្ច។
សូមបញ្ជាក់ថា បច្ចុបប្បន្ននេះមានអង្គការក្រៅរដ្ឋាភិបាលចំនួន១២ និងសហគមន៍ចំនួន ២៦ផងដែរកំពុងតែប្រតិបត្តិការរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ