វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ នៅស្រុកពញាឮ
December 19, 2019 អ្នកទស្សនា :

      ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ ធ្វើនៅសាលាស្រុកពញាឮ កាលពីព្រឹកថ្ងៃទ១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា អ្វីៗដែលពលរដ្ឋបានលើកឡើងមកនេះ រដ្ឋបាលខេត្តមិនមែនយកទុកលើតុទេ គឺនឹងដោះស្រាយជូនពលរដ្ឋនូវរាល់ទុក្ខកង្វល់ ក៏ដូចជាសំណូមពររបស់ពលរដ្ឋ មិនទុកចន្លោះណាមួយឡើយ ពោលគឺដោះស្រាយតាមជំហ៊ានៗ ឲ្យមានប្រសិទ្ធភាព និងទាន់ពេល។

      ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន ដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

      ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកាថា រដ្ឋបាលខេត្តនឹង បន្តពង្រឹងយន្តការនៃការផ្ដល់សេវាសាធារណៈតាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុកឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ  ពង្រឹងលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេស នឹងបន្តអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមកាកសំណល់ដើម្បីធានាបាន នូវបរិស្ថានល្អផងដែរ។

      ជាលទ្ធផលក្នុងវេទិកានេះ មានសំណូមពរពីប្រជាពលរដ្ឋចំនួន ១២សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការទប់ស្កាត់ឡានដឹកដីដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស សុំផ្លូវ បញ្ហាអគ្គីសនី និងទឹកស្អាត ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការស្រាយបំភ្លឺ និងទទួលយក ដើម្បីពន្លឿនក្នុងការដោះស្រាយផងដែរ។

      សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន១៧ សំណូមពរ ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ វិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនបានរួចរាល់ចំនួន ៧បញ្ហា នៅសល់ ១០បញ្ហាទៀតកំពុងដោះស្រាយបន្ត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ