រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករដំបូង វិស្វករអាជីព យុវវិស្វករអាស៊ាន វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន គណៈវិស្វករកម្ពុជា
December 19, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំអាគារ ឃ សាលាខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករដំបូង វិស្វករអាជីព យុវវិស្វករអាស៊ាន វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន គណៈវិស្វករកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តម លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា។

      អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី អភិបាលក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានា រួមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តីរាជការនៃគណៈវិស្វករកម្ពុជាជាច្រើនរូបទៀតផងដែរ។

      មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃអគ្គលេខាធិការគណៈវិស្វករកម្ពុជា ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ ។

      ឯកឧត្តមបន្តថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិិត្តិយសគណៈវិស្វករកម្ពុជា បានអនុវត្តជាជំហានៗ នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃសភាជាតិ ក្នុងនោះការកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចជាការកសាងធនធានបញ្ញាវន្តវិស្វករជាតិជាចម្បង។

     ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា គណៈវិស្វករកម្ពុជាមានគោលបំណងចម្បងចំនួន២រួមមាន៖
១- ធ្វើអោយគុណភាពប្រតិបត្តិជំនាញរបស់វិស្វករជាតិមានស្តង់ដាដើម្បីឲ្យមានការទទួលស្គាល់គ្នាទៅវិញទៅមករវាងបណ្តាប្រទេសជាសមាជិកអាស៊ានស្របទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នានៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០០៥នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
២- ធ្វើឲ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីទទួលបានឱកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។

      ឯកឧត្តម លឹម សុថាវ បានគូសបញ្ជាក់អំពីផលប្រយោជន៍ នៃការបង្កើតក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើមី្បអនុវត្តកិច្ចអភិវឌ្ឍសង្គម ឲ្យកាន់តែប្រសើរឡើង និងមានភាពស្របច្បាប់ និងដើម្បីរួមចំណែករៀបចំ វិជ្ជាជីវៈវិស្វកម្ម ឲ្យកាន់តែល្អប្រសើរ និងការពារកិត្តិយស សេចក្តីថ្លៃថ្នូរ របស់វិស្វករ ព្រមទាំងរួមចំណែកថែរក្សា លើកស្ទួយអត្តសញ្ញាណជាតិផងដែរ។

      ឯកឧត្តមបានបន្តថា នៅពេលវិស្វករគ្រប់មុខជំនាញ បានចុះបញ្ជីហើយ ពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្ស ឲ្យស្របទៅតាម កាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត។ ម៉្យាងទៀតក៏ដើម្បីធានានូវការប្រកបវិជ្ជាជីវៈវិស្វកម្ម ឱ្យមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងផ្ទៃក្នុងល្អរវាងវិស្វករជាតិ និងអន្តរជាតិ។

      សូមជម្រាបថា ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមកិច្ចព្រមព្រៀងរបស់សហគមន៍អាស៊ាន ក្នុងការទទួលស្គាល់គ្នាទៅវិញទៅ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃរបស់ គណៈកម្មាធិការចុះបញ្ជីវិស្វករអាស៊ាន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ