ពិធីប្រកាសសេចក្ដីកែសម្រួលសមាសភាព គណៈកម្មការសាខាសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ
December 19, 2019 អ្នកទស្សនា :

      ពិធីប្រកាសសេចក្ដីកែសម្រួលសមាសភាព គណៈកម្មការសាខាសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានគណៈចលនាស្រ្តី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុកទាំង០៥ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងសមាជិកសាខា អនុសាខា សមាគមននារី សរុបប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

      ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ដើម្បីអនុវត្តតាមគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តស្រ្តីបានចូលរួមក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្តតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានក្នុងនោះរួមមាន៖ ស្រ្តីជាសមាជិក្រុមប្រឹក្សាខេត្តមានចំនួន០៥រូប អភិបាលរងខេត្តចំនួន០១រូប នាយករងរដ្ឋបាលសាលាខេត្ត០១រូប នាយករងទីចាត់ការ០១រូប ប្រធាន អនុប្រធានការិយាល័យចំនួន០៨រូប  សមាជិកក្រុមប្រឹក្សាក្រុង/ស្រុក ១២រូប អភិបាលរងក្រុង/ស្រុក០៣ រូប នាយករងរដ្ឋបាលក្រុងស្រុក០២រូប ប្រធាន អនុប្រធានការិយាល័យ និងអង្គភាពថ្នាក់ក្រុង/ស្រុក១០រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់៤២រូប ប្រធានមន្ទីរ០៤រូប អនុប្រធានមន្ទីរ០៤ រូប ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរជុំវិញខេត្ត៤៨រូប និងមន្រ្តីរាជការស៊ីវិលទូទាំងខេត្តចំនួន ១.០៦១រូប។ ផ្អែកលើតួនាទីទាំងនេះ នឹងរឹតតែជួយជំរុញមន្រ្តីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក“ ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ”ក្នុងនោះរួមមានការអនុវត្ត ផែនការយុទ្ធសាស្រ្តនារីរតនៈទី៣ ផងដែរ ដោយផ្តោតលើការពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចដល់ស្រ្តីតាមរយៈការពង្រឹងសមត្ថភាពចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបង្កើនលទ្ធភាពសហគ្រិននារីក្នុងការទទួលបានសេវាឥណទានខ្នាតតូច និងមធ្យម ដែលប្រការនេះទាមទារឲ្យគ្រប់ក្រសួង ស្ថាប័ន ព្យាយាមពង្រឹងសមត្ថភាពគាំទ្រ និងផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមរាល់សកម្មភាពជីវភាពឲ្យបានពេញលេញ និងប្រកបដោយសមធម៌បំផុតដូចពាក្យថា“ ស្រ្តីជាមាតានៃពិភពលោក"។  ឯកឧត្ដមមានជំនឿយ៉ាងមុតមាំថា ការប្រកាសកែសម្រួលសមាសភាពសមាជិកសាខាសមាគមនារីខេត្តឧត្តរមានជ័យដែលមានសមាសភាព និងរចនាសម្ព័ន្ធពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋាន នាពេលនេះ នឹងចូលរួមចំណែកជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ចំណេះដឹង និងជំនាញតាមតម្រូវការ ក៏ដូចជាចូលរួមដោះស្រាយនូវក្តីកង្វល់ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសការគៀងគរមូលនិធិពីគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

      លោកជំទាវ មាន សំអាន បានឲ្យដឹងថាសមាគមននារីកម្ពុជា បានចាប់បដិសន្ធិឡើងតាំងពី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨  ជាអង្កការរមហាជនមួយស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលគិតមកដល់ពេលនេះមានរយៈពេល៤១ឆ្នាំ ហើយកន្លងមកនេះសកម្មជននារីរាប់លាននាក់ បានចូលរួមចំណែកយ៉ាងច្រើនឥតគណនាក្នុងការកសាងនូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។ ដោយសារសមិទ្ធផលដែលស្រ្តីសម្រេចបាន ស្រ្តីត្រូវបានសង្គមផ្ដល់តម្លៃ និងចាត់ទុកថាជាកម្លាំងចលករមួយដ៏រឹងមាំជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការចូលរួមកសាងសង្គមជាតិ ថែរក្សា សន្តិភាព និងអភិវឌ្ឍន៍ជាតិ។ លោកជំទាវ បានវាយតម្លៃខ្ពស់ ចំពោះសាខាសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ ដែលបានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំ បំផុសចលនា និងដឹកនាំស្រ្តីបំពេញភារកិច្ចតាមផែនការសកម្មភាពដែលបានលើកឡើង៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ