អាជ្ញាធរខេត្តកណ្ដាល ប្រារព្ធទិវាជាតិ លើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩
December 19, 2019 អ្នកទស្សនា :

      អាជ្ញាធរខេត្តកណ្ដាល បង្ហាញឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមសហការគ្នា ដើមី្បឱ្យកម្ពុជាគ្មានការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន នៃគណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល បានបង្ហាញឆន្ទះបែបនេះក្នុង ទិវាជាតិ លើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលប្រារព្វធ្វើនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

      លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានរិះរកគ្រប់វិធានការ និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនានា និងខិតខំបញ្រ្ជៀបការយល់ដឹង ដើម្បីការពារប្រជាពលរដ្ឋពីបទល្មើសនៃការជួញចូរមនុស្សដ៏ស្មុគស្មាញនេះ។ ហើយការអនុវត្តច្បាប់ អនុសញ្ញា កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ផែនការសកម្មភាពរួម ព្រមទាំងបទដ្ឋានគតិយុត្ត ដែលមានស្រាប់ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការគាំទ្រ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ ឱ្យមានលទ្ធភាព សមត្ថភាព និងធនធានគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ។

      លោកជំទាវបានបន្ថែមថា ការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មផ្លូវភេទ តាមរយៈមេខ្យល់ ក្រុមអ្នករកស៊ី រត់ពន្ធមនុស្ស និងបានប្រើប្រាស់គ្រប់កលល្បិចបោកប្រាស់ ទៅតាមគ្រប់រូបភាព ហើយកុមារ មួយចំនួនត្រូវបានធ្លាក់ខ្លួន ទៅក្នុងអំពើពេស្យាចា ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង ឬឪពុកម្តាយយកទៅលក់ ដើមី្បសងបំណុលគេ និងកុមារមួយចំនួន ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និងកត្តាមួយ ចំនួនក៏ធ្វើឱ្យស្ត្រី និងកុមារងាយរងគ្រោះ។
លោកជំទាវ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការ  ដើម្បីអនុវត្តន៍ច្បាប់នេះ អោយកាន់តែមានប្រសិទ្ធភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជន និងប្រទេសជាតិយើង។

      សូមបញ្ជាក់ផងដែរថា ទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៩នេះ បានផ្តោតសំខាន់ចំពោះបទល្មើស ការពរពោះជំនួស ដែលជាបទឧក្រិដ្ឋមួយ ក្នុងការជួញដូរទារក នាំចេញទៅក្រៅប្រទេស៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ