កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រខេត្តកំពត លើកទី៨ ជុំទី២
December 18, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សា​ខេត្តមានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង និងអនុគណៈ​កម្មការខេត្ត ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រខេត្តកំពត លើកទី៨ ជុំទី២។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីថា្នក់ដឹកនាំមកពីក្រសួងពាក់ព័ន្ធ និងប្រធាន អនុប្រធាន ក៏ដូចជាសមាជិកអនុគណៈកម្មការទាំង៦ សរុបប្រមាណ ១០០នាក់។
ជម្រាបជូនអង្គប្រជុំទាំងមូល ឯកឧត្តមអភិបាលនៃគណៈ​អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ កិច្ចការរបស់អនុគណៈកម្មការទាំង៦បានរៀបចំរួចរាល់១០០%ហើយ។

      លទ្ធផលទាំងនេះកើតឡើងដោយសារ​កិច្ចសហការល្អរបស់​សមាជិកក្នុងអនុគណៈកម្មការនីមួយៗស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តមប្រធានគណៈកម្មការអន្តរក្រសួង ក៏ដូចជាការដឹក​នាំរបស់រដ្ឋបាលខេត្តកំពតផ្ទាល់។

      ជាការឆ្លើយតបចំពោះលទ្ធផលការងារទាំងនោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរដល់រដ្ឋបាលខេត្តកំពត និងសមាជិកនៃអនុគណៈកម្មការទាំង៦ ដែលបានបំពេញ​កិច្ចការងារប្រកបដោយភាពរលូនដូចការគ្រោងទុក៕

ប្រភព៖​ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ