ខេត្តកណ្តាល បើកវេទិកាពិគ្រោះយោបល់កម្មវិធីវិនិ​យោគបីឆ្នាំ​រំកិល(២០២០- ២០២២)
December 18, 2019 អ្នកទស្សនា :

      វេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) នៅ​ថ្នាក់ខេត្តគឺជាកម្មវិធីវិនិយោគទីមួយសម្រាប់អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្តកណ្ដាល ដែលធ្វើឡើងស្របតាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បាន​កំ​ណត់​ថារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវរៀបចំកសាង​ផែន​ការ​អភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួនក្រោយពីបានបោះឆ្នោតរួច។

      ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់​ដូច្នេះ នៅក្នុងពិធីបើកវេទិកាពិគ្រោះយោបល់​កម្មវិធីវិនិយោគ​បីឆ្នាំរំ​កិ​លខេត្ត (២០២០- ២០២២) កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។
ឯកឧត្តមបានបន្តថា វេទិកានេះចង់បង្ហាញអំពីតម្រូវការក្នុងការ​អភិវឌ្ឍនៅមូលដ្ឋានទូទាំងខេត្ត និងធ្វើការសម្របសម្រួលបន្ស៉ីនូវ​តម្រូវការទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ រួមមានអង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធ​នានា​ជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលគ្រប់ថ្នាក់នីមួយៗក្នុងខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់​មន្ត្រី​ពាក់​ព័ន្ធទាំងអស់ ត្រូវខិតខំកៀងគររកប្រភពធនធាន​នានាពី​អង្គ​ការ​សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងការ​ជួយគាំទ្រគំរោងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈចូលរួម​ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ឃុំ-សង្កាត់នៅ​ថ្នាក់ក្រុង-ស្រុកនាពេលខាងមុខនេះឲ្យទទួលបានការគាំទ្រគម្រោងបានកាន់តែច្រើនឡើង។

      ឯកឧត្តមអភិបាលរងខេត្តបានឲ្យដឹងថា សម្រាប់គម្រោងកម្ម​វិធី​វិនិ​យោគបីឆ្នាំរំកិលខេត្តឆ្នាំ (២០២០-២០២២) មានចំនួន ២៩៥​គម្រោង ត្រូវការថវិកាចំនួន ៥៣១.៣៧៧ លានរៀល គម្រោង​កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ៣៥គម្រោង តម្រូវការ​ថវិកាចំនួន ៤៦៤៣ លានរៀល គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ស្រុកមានចំនួន ២៧៧គម្រោង តម្រូវការថវិកាចំនួន ៣០.២៧០ លានរៀល គម្រោងកម្មវិធីវិនិយោគសង្កាត់មាន ២៨៩គម្រោង តម្រូវការថវិកាប្រមាណ ៦.៣៧០ លានរៀល និងគម្រោង​កម្មវិធីវិនិយោគឃុំមាន ៩៦៤គម្រោង ត្រូវការថវិកាប្រមាណ ៥៧.៧៩១ លានរៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ