កិច្ចប្រជុំអនុគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២
December 18, 2019 អ្នកទស្សនា :

      កាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ​អនុគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២​នៅខេត្តកំពត។ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន អនុគណៈកម្មការទាំង៦ ព្រមទាំងមន្ត្រីពាក់​ព័ន្ធសរុប៤៣នាក់។

      ក្រោយពីស្តាប់របាយការណ៍លទ្ធផលការងារដែលបានអនុវត្ត និងត្រៀមធ្វើសកម្មភាពរបស់អនុគណៈកម្មការនីមួយៗ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំបំពេញតាមគម្រោងផែនការរៀងៗខ្លួន ហើយបន្តអនុវត្តការងារដែលនៅសេសសល់ទាំងអស់ឱ្យបានសម្រេចជាស្ថាពរក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន ពិសេសត្រូវគិតគូរ ហើយធ្វើ ដើម្បីឱ្យបានជោគជ័យជាអតិបរមា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ