ជនពិការខេត្តព្រះវិហារ ទទួលបានការព្យាបាល តជើងដៃសិប្បនិមិត្តដោយឥតគិតថ្លៃ
December 17, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ៌ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ សមាគមនដើម្បីសុខភាពប្រជាជន សហការជាមួយក្រុមវេជ្ជសាស្រ្តមកពីសកលវិទ្យាល័យ Marcer សហរដ្ឋអាមេរិក បានចុះមកពិនិត្យ និងព្យាបាលជូនដល់ជនពិការដៃជើង និងការតដៃជើងសិប្បនិមិត្តដោយឥតគិតនៅទូទាំងខេត្តព្រះវិហារទាំងមូល ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ។

      ក្នុងឱកាសអញ្ជើញជាអធិបតី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត  បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ជនពិការនៅទូទាំងប្រទេសត្រូវលើក កម្ពស់ និងផ្តល់ឱកាសខ្ពស់ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយះការដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ជនពិការ ការលើកទឹកចិត្តក្នុងការចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនផងដែរ។

      លើសពីនោះជនពិការជានិវត្តជន ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាក់ស្តែងនាពេលនេះ យើងទទួលបានការពិនិត្យ និងព្យាបាល ការតដៃជើងសិប្បនិម្មតដោយមិនគិតថ្លៃពី សំណាក់ក្រុមវិជ្ជសាស្រ្តសកលវិទ្យាល័យ Marcer  សហរដ្ឋអាមេរិចក្រោមការដឹកនាំផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ដែរទាំងនេះបង្ហាញកាន់តែច្បាស់ពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាបាននូវសុខមាលភាពប្រជជាពលរដ្ឋជាពិសេសជនពិការក្នុងខេត្តព្រះវិហារ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ