ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលខេត្តស្វាយរៀង បអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួត​ពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលថែទាំសុខភាពដូនទៃ និងវឌ្ឍនភាព នៃការរៀបចំលំហាត់​សង្ត្រោះ​គ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម
December 17, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី១៦ខែ ធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួត​ពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលថែទាំសុខភាពដូនទៃ និងវឌ្ឍនភាព នៃការរៀបចំលំហាត់​សង្ត្រោះ​គ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមអធិបតី​ភាពឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិកា​រ​ក្រសួង​​ការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល​ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ។

      កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ​ឧត្ដម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រ​យោង​លេខ៩១១ ឯកឧត្តមឧត្តមសេនីយ៍ទោ ងឺ វណ្ណឌឹម អគ្គនាយករង អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិ លោក​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក​ស្នងការ​រងនគរបាលខេត្ត លោកអភិបាល អភិបាលរងស្រុកចន្រ្ទា និងកង​កម្លាំងពាក់ព័ន្ធ ព្រមទាំង​តំណាងកងកម្លាំង នៃភាគីវៀតណាម​ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ