អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនឯកជន ដើម្បីឈ្វេងយល់ពីការខ្វះខាត និងកែសម្រួលដោះស្រាយបានទាន់ពេលវេលា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសតាមនាវា
December 11, 2019 អ្នកទស្សនា :

      រសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន Angkor TK Travel & Tours និងក្រុមហ៊ុន Desd Nadion Asia Cambodia ដើម្បីឈ្វេងយល់ពីការខ្វះខាត និងកែសម្រួលដោះស្រាយបានទាន់ពេលវេលា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសតាមនាវា។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ប្រធានក្រុមហ៊ុន Angkor TK Travel & Tours និងក្រុមហ៊ុន Desd Nadion Asia Cambodia ដែលបាន មកជួបពិភាក្សាការងារ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រោះវិស័យទេសចរណ៍មានសារ:សំខាន់បង្កើនកំណើនសេដ្ឋកិច្ច និងផ្តល់ការងារជូនប្រជាពលរដ្ឋ។ ស្របតាមគោលនយោបាយជាតិ ចាត់ទុកវិស័យទេសចរណ៍គ្មានផ្សែងនាំមកនូវកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវទាក់ទាញ កៀងគរភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុរបស់យើង ទាមទារឱ្យយើងទាំងអស់គ្នាកែលម្អសោភណភាព បរិស្ថាន និងបង្គន់អនាម័យ ព្រមទាំងឱ្យមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈចូលរួមថែរក្សាសោភណភាព វប្បធម៌ ប្រពៃណី ដើម្បីកំណើនភ្ញៀវទេសចរ និងបង្កើនចំណូលថវិកា។

      ដោយឡែក លោកឧកញ៉ា សាយ ជិញ ប្រធានក្រុមហ៊ុន Angkor TK Travel & Tours បានជំរាបជូនថា ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៥ នាំភ្ញៀវទេសចរមកពីអឺរ៉ុប និងអាមេរិក ក្នុងមួយឆ្នាំមានភ្ញៀវទេសចរប្រមាណ ៥០.០០០នាក់ មកតាមនាវាទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ភ្ញៀវទេសចរកម្សាន្តខេត្តព្រះសីហនុ និងខ្លះទៀតបានបន្តទៅទស្សនារមនីយដ្ឋានអង្គរ ខេត្តសៀមរាប ទន្ទឹមនោះបានស្នើសុំឱ្យរដ្ឋបាលខេត្ត រៀបចំសណ្តាប់ធ្នាប់សាធារណៈ ពិសេសតុៗ និងតាក់ស៊ី ត្រូវមានក្រុមហ៊ុនធានា រ៉ាប់រង ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ