លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជំុគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩
December 11, 2019 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជំុនាគព័ន្ធអគារ ឆ សាលាខេត្ត លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត និងលោកជំទាវ ចន្ទ សេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជំុគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងថវិកា ផអ៣ រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០១៩។

      កិច្ចប្រជំុនេះ មានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការដឹកនាំការងារកំណែទម្រង់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ រួមមានលោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអនុប្រធានរតនាគារខេត្ត លោកតំណាងមន្ទីរមុខងារសាធារណៈខេត្ត លោកនាយក នាយករងទីចាត់ការទាំង០៥សាលាខេត្ត លោកស្រីប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត លោកអភិបាលរងក្រុង ស្រុកទាំង០៨ លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង០៨ និងពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៣១នាក់ ស្រី ០៤នាក់។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន ៖
១/មតិបើកកិច្ចប្រជុំ
២/អានរបាយការណ៍ស្តីពីការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយ:ពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង។
៣/ពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង និងបន្តអនុវត្តផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង។
៤/ពិនិត្យអំពីវឌ្ឍនភាពការអនុវត្តយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកទាំង០៥ ដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយស្រុក។
៥/ណែនាំពង្រឹងរបៀបរបបការងាររបស់មន្ត្រីរាជការសាលាខេត្តឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្ញួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត។
៦/បញ្ហាផ្សេងៗ :
-ណែនាំដល់ក្រុង ស្រុក ឱ្យជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចុះបណ្តុះបណ្តាលនៅតាមសាលាក្រុង ស្រុក អំពីដំណើរការ និងនីតិវិធី នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ។
-ណែនាំដល់ក្រុង ស្រុក ឱ្យត្រៀមលក្ខណៈសម្រាប់រៀបចំពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ព្រមទាំងលិខិតបទដ្ឋាន និងឯកសារបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យនេះ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ