ក្រុមការងារប្លង់គោលខេត្តកណ្ដាល បន្តប្រជុំពិភាក្សាគ្នាមុននឹងចេញប្លង់គោលជាផ្លូវការដោយត្រូវឈរលើគោលការណ៍ផល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ
December 12, 2019 អ្នកទស្សនា :

      ក្រុមការងារប្លង់គោល ខេត្តកណ្ដាល ត្រូវបន្តប្រជុំ ពិភាក្សាគ្នាឲ្យបានច្បាស់លាស់ មុននឹងចេញប្លង់គោលជាផ្លូវការដោយត្រូវឈរលើគោលការណ៍ផល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយត្រូវជៀសវាង និងកាត់បន្ថយផលប៉ះពាល់នានា ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈដូចជា ផ្ទះសម្បែង វត្តអារាម សាលារៀន សំណង់ អាគារធំៗ និងរោងចក្រជាដើម។

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីជាការធ្វើប្លង់គោលគឺពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍក្នុងថ្ងៃអនាគតក៍ពិតមែន ប៉ុន្តែក្រុមការងារក៍ត្រូវតែគិតគូ ត្រូវធ្វើយ៉ាងណា សិក្សាឲ្យបានច្បាស់លាស់ ជាពិសេសបញ្ហាប្លង់ហេដ្ឋារចនាសម្ព័ន្ធត្រូវជៀសវាងកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរ លើផ្ទះសម្បែងប្រជាពលរដ្ឋ ត្រូវគូសវាងទៅរកកន្លែងណាដែលមិនមានផលប៉ះពាល ឬប៉ះពាល់តិចតួចបំផុតទើបជាការប្រសើរ។

      ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាស្រូវដែលកំពុងតែខ្វះខាតទឹក នៅតាមបណ្ដា ក្រុង-ស្រុក មួយចំនួនក្នុងខេត្ត ដោយឯកឧត្តម នឹងផ្តល់ថវិកាចំនួន ១០ លានរៀលក្នុងមួយស្រុក សម្រាប់ត្រៀមអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក មានដូចជាស្រុកស្អាង ពញាឮ កណ្ដាលស្ទឹង មុខកំពូល លើកដែក កៀនស្វាយ ល្វាឯម និងស្រុកខ្សាច់កណ្ដាល។

      សូមជំរាបដែរថា បច្ចុប្បន្ននេះស្រូវចុងរដូវវស្សា និងស្រូវប្រាំងនៅស្រុកកណ្ដាលស្ទឹងប្រមាណ ២៥០ ហិតា និងស្រូវប្រាំងប្រដេញទឹកនៅស្រុកខ្សាច់កណ្ដាល ជាង ៥០០ហិកតាកំពុងជួបការខ្វះទឹក ដែលមន្ទីរធនធានទឹកខេត្ត កំពុងយកចិត្តទុកដាក់អន្តរាគមន៍បូមទឹកជួយសង្គ្រោះជាបន្ទាន់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ