វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី៣ នៅក្រុងតាខ្មៅ
December 11, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៣ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ដោយមានប្រជាពលរដ្ឋចូលរួមជាង៥០០នាក់។

      ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានឱ្យដឹងថា គោលបំណងរបស់ការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានាពីប្រជាពឡរដ្ឋនៅមូលដ្ឋាន យកមកពិនិត្យ ពិភាក្សាដោះស្រាយ ដោយតម្លាភាព ក្របកដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីពង្រឹង និងលើកកំពស់ការឆ្លើយតបចំពោះតម្រូវការក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើ។

      នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជាច្រើន ហើយសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើន គឺស្នើសុំសាសង់ និងជួសជុលផ្លូវបេតុង នៅក្នុងមូលដ្ឋាន។

      មានប្រសាសន៍ក្នុងវេទិកាឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផ្លូវគឺជាយុទ្ធសាស្ត្រចម្បងមួយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការអភិវឌ្ឍនប្រទេស ឱមានការរីកចម្រើន ហើយរាល់សំពូមពរទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើងឯកឧត្តម បានទទួលយកទៅពិនិត្យ ពិភាក្សា និងរកវិធីដោះស្រាយជាបន្តបន្ទាប់។

      ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្ត បានមានប្រសាសន៍ថា បញ្ហាផ្លូវបេតុង គឺរដ្ឋបាលខេត្តបានធ្វើការយកចិត្តទុកដាក់ខ្លាំងណាស់ ហើយនៅប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានវិភាគថវិកាគុណប្រយោជន៍ជាច្រើន ក្នុងការសាងសង់ផ្លូវបេតុង នៅតាមក្រុង ស្រុក ទាំង១១របស់ខេត្ត ហើយនៅឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តបានធ្វើការវិភាគថវិកាគុណប្រយោជន៍ខេត្ត សម្រាប់អភិវឌ្ឍនៅមូលដ្ឋាន ពិសេសការសាងស់ផ្លូវបេតុងជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក្រុងតាខ្មៅ នឹងទទួលបានផ្លូវបេតុង គ្រប់សង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ។

      ឯកឧត្ដមបន្តថា ទាំងនេះគឺបានមក ពីកត្តាសន្តិភាពពេញលេញទូទាំងប្រទេស ដែលបានផ្ដល់ឱកាសក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ បើប្រទេសគ្មានសន្តិភាព គ្មានទេការអភិវឌ្ឍ ហើយផ្លូវបេតុង និងសមិទ្ធិផលផ្សេងៗទៀតនឹងត្រូវបាត់បង់ ដូចនេះឯកឧត្ដម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សណ្ដាប់ធ្នាប់ ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

      សូមបញ្ជាក់ តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន១៩បញ្ហា បានដោះស្រាយរួចចំនួន១៣បញ្ហា ដោយឡែកនៅមាន ៦សំណូមពរទៀតរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពុងធ្វើការដោះស្រាយបន្ត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ