ឯកឧត្តម ជាវ តាយ ចុះពិនិត្យការៀបចំកែលម្អសោភ័ណភាពគ្រប់សង្កាត់ក្នុងក្រុងកំពត
December 11, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលក្រុង និងចៅសង្កាត់ទាំងប្រាំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើលការកែលម្អសោភ័ណភាពនៅទូទាំងក្រុងកំពត។ ដំណើរត្រួតពិនិត្យបានធ្វើឡើងចាប់ពីចំណុចរង្វង់មូលរូបសំណាកផ្លែទុរេន ជុំវិញបរិវេណពហុកីឡដ្ឋានខេត្ត រហូតដល់គ្រប់ទីតាំងតាមដងផ្លូវសំខាន់ៗនានា។ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានជំរុញ និងតម្រូវឲ្យកែលម្អឡើងវិញលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
១.ការរៀបចំបំពាក់អំពូលភ្លើងបន្ថែមតាមបណ្តោយផ្លូវនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ទីរធនធាននទឹក និងឧតុនិយមខេត្តកំពត។
២.កាត់ស្លាកយីហោ និងកែសម្រួលតាមដងផ្លូវជាតិលេខ៣រហូតដល់ចំណុចផ្លូវវាងក្រុង។
៣.បន្តសម្អាតបរិស្ថានជុំវិញក្រុង លើអគារ និងការដ្ឋានកំពុងសាងសង់។
៤.ប្តូរ ឬដកចេញនូវប៉ាណូផ្សព្វផ្សាយផ្សេងៗរបស់ម្ចាស់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាហាងលក់ទំនិញផ្សេងៗ។
៥.ជួលជុលរ៉ឺហ្កា គម្របលូឲ្យបានប្រសើរឡើងវិញ។
៦.រៀបចំបន្តចាក់បេតុងលើចំណុចទីលានស្តូបព្រះបាទអង្គឌួង និងបូមខ្សាច់ចាក់ទប់ច្រាំង១០ម៉ែត្រឲ្យបានរួចរាល់។
៧.រៀបចំប្រព័ន្ធលូបង្ហូរទឹកនៅស្តង់ វិថីម្ហូបអាហារឲ្យបានមុនថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត។
៨.រៀបចំចាត់ចែងលាបបពណ៌បង្គោលភ្លើងចាស់ទាំង១២ស្ថិតនៅតាមបណ្តោយដងព្រែកពីគល់ស្ពានថ្មីមកដល់មុខសាលាខេត្ត។
៩.ដាក់ធុងសំរាមថ្មីលើទីតាំងសំខាន់ៗ។

      បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យលើការងារសេសសល់ ឯកឧត្តម ជាវ តាយ ក៏បានផ្តល់អនុសាសន៍បន្ថែមទៀតថា អាជ្ញាធររក្រុង និងសង្កាត់ត្រូវចុះណែនាំដល់អាជីវករទាំងអស់បន្តសហការកែលម្អឲ្យបានចប់សព្វគ្រប់មុនពិធីបុណ្យសមុទ្រនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ចូលមកដល់៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ