អភិបាលខេត្តរតនគិរី អញ្ចើញពិនិត្យការស្ថាបនា វិថី​នាយឧត្តមសេនីយ៍ ប៊ូ ថង
December 11, 2019 អ្នកទស្សនា :

      ឯកឧត្តម ថង សាវុន អភិបាកខេត្តរតនគិរីរួមនឹងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យសកម្មភាពស្ថាបនាវិថី​ នាយឧត្តមសេនីយ៍ ប៊ូ ថង ដែលក្រុមហ៊ុនម៉ៅការស្ថាបនាកុំពុងតែមមាញឹកក្នុងការសាងសង់។​

      សូមរំលឹកថា វិថី​នាយឧត្តម ប៊ូ ថង បានដំណើរការស្ថាបនានៅដើមខែតុលាមកម្ល៉េះ។ កំណាត់ផ្លូវនេះមានប្រវែង៩៥០ម៉ែត្រហើយបានសម្ពោធដាក់ឲ្យដំណើរការស្ថាបនាកាលពីចុងខែកក្កដា ប៉ុន្តែដោយមានភ្លៀងធ្លាក់ជោគជាំពេកដំណើរការស្ថាបនា ត្រូវបានផ្អាកសិន។​ តែពេលនេះបានដំណើរការឈូសឆាយស្ថាបនា ហើយ​ វិថី​នេះ​នឹងស្ថាបនាក្រាលកៅស៊ូប្រភេទDBST ដោយគ្រោងចំណាយថវិកាចំនួន៣.២៣៥.០០០.០០០រៀល។​
ដាក់លូមុខកាត់០,៨ម៉ែត្រអមសងខាងផ្លូវប្រវែង១.៣៩៧ម៉ែត្រ គ្រោងចំណាយថវិកា៣.២៤២.២៤២.០០០រៀល។​ រៀបចំសួនច្បារកណ្តាលទ្រូងផ្លូវប្រវែង៥៤០ម៉ែត្រ​ ទទឹង១,៣ម៉ែត្រ ​ គ្រោងចំណាយថវិកា ២៦៧.០០០.០០០រៀល ដែលសរុបថវិកាចំណាយក្នុងការស្ថាបនា​ វិថី​ នាយឧត្តមសេនីយ៍ប៊ូថង ចំនួន៦.៧៤៤.២៤២.០០០រៀលជាថវិការបស់រដ្ឋបាលខេត្ត។​

      ផ្លូវមួយខ្សែនេះជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាស្ថាបនិកទីក្រុងបានលុង ទោះបីពេលនេះឯកឧត្តម បានធ្វើមរណៈកាលទៅហើយ ប៉ុន្តែកាលឯកឧត្តមនៅមានជន្មាយុឯកឧត្តមតែងតែគិតគូរដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ជាពិសេសឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យបន្តធ្វើការអភិវឌ្ឍន៍ខេត្តរតនគិរី អោយមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងផ្លូវលេខ៥០ ដែលនឹងធ្វើការស្ថាបនា ក្រាលកៅស៊ូនេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមព្រឹទ្ធាចារ្យផ្ទាល់ គឺដើម្បីលើកស្ទួយ សោភ័ណភាពទីរួមខេត្ត និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមាន
ភាពងាយស្រួល។ ហើយបន្ទាប់ពីបានស្ថាបនារួចរាល់​ ផ្លូវលេខ៥០ នេះនឹងត្រូវប្រសិទ្ធនាម ” វិថី​នាយឧត្តម សេនីយ៍ ប៊ូ ថង ’’ ដើម្បីតបស្នងសង គុណដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកធ្លាប់បានលះបង់អាយុជីវិតដ៏ថ្លៃថ្លា រួមបង្កើតចលនាតស៊ូរំដោះប្រទេសជាតិ មាតុភូមិកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាល និងជាស្ថាបនិកទីក្រុងបានលុង នាពេលសព្វថ្ងៃនេះ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ