រដ្ឋបាលខេត្តក្រចេះ បើកវេទិការពិគ្រោះយោបល់ស្តីពីគម្រោងកម្មវិធីវិនិយោគខេត្ត(២០២០-២០២២)និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មគម្រោងវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់
December 11, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បានរៀប​ចំ​​ទិការពិគ្រោះយោបល់ស្តីពីគម្រោងកម្មវិធីវិនិយោគខេត្ត(២០២០-២០២២)និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មគម្រោងវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ដើម្បី​បង្ហាញពីគម្រោងអាទិភាពដែលឃុំ សង្កាត់ ក្រុង ស្រុក ស្នើឡើង​តាម​វិស័យនីមួយៗ និងផ្សព្វផ្សាយកម្មវិធីវិនិយោគ(២០២០-២០២២) ក្រោមអធិបតីភាព លោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិ​បាល​រងខេត្ត និងការចូលរួមពីមន្ទីរអង្គភាពដែលពាក់ព័ន្ធ និង​អង្គការ​ដែលជាដៃគូអភិវឌ្ឍន៍។

      មានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ក្នុងឱកាសនោះ​ដែរ​លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្ត ចំពោះការខិត​ខំ​ប្រឹងប្រែងរបស់អង្គភាពមន្ទីរជំនាញ និងដៃគូរអភិវឌ្ឍន៍ក្នុង​ខេត្ត​ដែលបានផ្តល់កាគាំទ្រក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ខេត្តក្នុងរយះ​ពេលកន្លងមកឲ្យមានការីកចំរើនជាបន្តបន្ទាប់គ្រប់វិស័យ សំដៅ​កាគាំទ្រដល់ដំណើរកាកែទម្រង់លើប្រព័ន្ធវិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងរួមចំណែកអនុវត្តគោលនយោបាយ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ គោលបំណងនៃការ​រៀបចំវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺដើម្បីបង្ហាញតម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត និងសម្រប​សម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលវិស័យឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីឈានដល់ការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។

      លោកអភិបាលរងខេត្ត ក៏បានជំរុញអោយគ្រប់មន្ទីរ​វិស័យទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតក្នុងការៀបចំផែនការសកម្មភាពអភិវឌ្ឍវិស័យស្នូលរបស់ខ្លួនអោយបានរឹងមាំ មានទិសដៅ​ច្បាស់លាស់ សំដៅរួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ចខេត្តអោយ​មានសន្ទុះរីកចំរើនរឹងមាំស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

      បញ្ជាក់ដែរថា ៖ សម្រាប់ខេត្តក្រចេះគម្រោងដែលជាអាទិភាព​ទូទាំងខេត្ត ៖ គម្រោងទី១ មាន ១០២ ទី ៩៨ ទី៣២ និងទី៤ មាន ៥៦ គម្រោង ដោយផ្តោតទៅលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួល​អាកាសធាតុ និងផ្នែករដ្ឋបាលសន្តិសុខសណ្តាបធា្នប់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ