ស្រូវប្រាំងចំនួន ៩៨.៥ហិតានៅចំណុច ទឹកហុងអូរចក ស្ថិតនៅតំបន់អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានសង្គ្រោះទាន់ពេលវេលា
December 10, 2019 អ្នកទស្សនា :

      ស្រូវប្រាំងចំនួន ៩៨.៥ហិតានៅចំណុច ទឹកហុងអូរចក ស្ថិតនៅតំបន់អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យដោយផ្ទាល់នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងមក និងព្រមទាំងចុះពិនិត្យស្រូវចំនួន ៣៥៨.២៤ហិកតា នៅភូមិទួលពោធិ៍ ភូមិមាឃ២ ភូមិព្រះ ឃុំព្រែកកក់ និងភូមិព្រែកកក់ ឃុំព្រែកបាក់ស្រុកស្ទឹងត្រង់ ត្រៀមលក្ខណៈជួយសង្គ្រោះបន្តទៀត។

      ក្រោយពីបានពិនិត្យដោយផ្ទាល់ និងបញ្ជាអោយលោក ទន់ ណេត អភិបាលស្រុកស្ទឹងត្រង់ សិក្សាពីប្រភពទឹករួចមក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាផ្ទាល់ទៅមន្ទីរធនធានទឹក រួមជាមួយលោកអភិបាលស្រុកស្ទឹងត្រង់ យកម៉ាស៊ីនបូមទឹក កម្លាំង ២៥សេស មុខកាត់ ៣ មុខ និងមានទំហំ ០.១ម ដាក់បូមទឹកពីប្រភពទឹកហុងអូរចក ស្ថិតនៅតំបន់អូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដើម្បីបូមបញ្ចូលប្រឡាយសម្រាប់អោយបងប្អូនប្រជាកសិករបូមយកទៅស្រោចស្រង់សូ្រវប្រាំចំនួន ៩៨.៥ ហិតា បានទាន់ពេលវេលា។

      បន្ថែមពីទៀតឯកឧត្តម បានបញ្ជារអោយមន្រ្តីជំនាញចុះពិនិត្យប្រឡាយចំណុចត្រួយជន្លុះ ឃើញថាមានទឹកហូរ ក្រោយពីក្រុមហ៊ុន ឡុង ស្រេង បានបើកទ្វារទឹកនៅចំណុចភូមិប្រាំ១ ឃុំព្រែកកក់ និងបានបន្តដំណើរ ពិនិត្យការងារជីកប្រឡាយនាំផ្លូវទឹកនៅទំនប់វាលស្តៅ ភូមិទួលពោធិ៍ ដោយមន្ទីរធនធានទឹក បានត្រៀមដាក់ម៉ាស៊ីនបូមទឹក មុខកាត់ទុយោ២តឹក ចំនួន២គ្រឿង ដើម្បីបង្ហូរតាមប្រឡាយធម្មជាតិមកចូលប្រព័ន្ធប្រឡាយត្រួយជន្លុះ ព្រមទាំងបានកាយប្រឡាយខូចបាន ៣៥ម៉ែត្រ និងជម្រៅ២ម៉ែត្របន្ថែមទៀត សម្រាប់សង្គ្រោះដំណាំស្រូវចំនួន ៣៥៨.២៤ហិកតា នៅភូមិទួលពោធិ៍ ភូមិមាឃ២ ភូមិព្រះ ឃុំព្រែកកក់ និងភូមិព្រែកកក់ ឃុំព្រែកបាក់។

      នេះបញ្ជាក់អោយឃើញថាឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពិតជាបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាកសិករ របស់យើងដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតទឹកនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ