អភិបាលរងខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងទិវាលាងសំអាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ស្ថិតនៅសាលាបឋមសិក្សាស្វាយជ្រុំ
December 10, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងទិវាលាងសំអាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ស្ថិតនៅសាលាបឋមសិក្សាស្វាយជ្រំ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ។ ពិធីនេះមានការចូលរួមពីលោកជំទាវ និងលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ លោកអភិបាលស្រុកស្វាយជ្រំ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ នាយក នាយិកាសាលានានាក្នុងស្រុកស្វាយជ្រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាស្វាយជ្រំ អាជ្ញាធរដែនដី និងមាតាបិតាសិស្ស។

      មានប្រសាសន៍ក្នុងឱកាសនោះដែរលោកជំទាវបានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ និងសាលាបឋមសិក្សាស្វាយជ្រំ និងអង្គការយូនីសេហ្វដែលគាំទ្រក្នុងការរៀបចំពិធីនេះ។ លោកជំទាវបានផ្តាំផ្ញើប្អូនៗឱ្យលាងសម្អាតដៃនឹងសាប៊ូ មុនញុំអាហារ-ចំណី និងក្រោយពេលចេញពីបង្គន់។ បន្ទាប់មកលោកជំទាវបានអញ្ជើញទស្សនាសួនជីវចម្រុះ អាហារដ្ឋាន បណ្ណាល័យសតវត្សទី២១ និងទីធ្លាសាលាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ