ពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារជូនចាស់ជរា និងអាវយឺតជូនដល់ប្រជាពលរដ្ឋចំនួន ៤០០នាក់ ក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង
December 08, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងលោក ជំទាវ គង់ សំអាត អនុប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការក្រុមប្រតិបត្តិសាខា រួមជាមួយអនុសាខាស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអាវរងារជូន ចាស់ជរា និងអាវយឺតជូនដល់ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅភូមិស្ដៅ, ស្តៅ២ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ 

      ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសចាស់ជរា។

      អំណោយដែលបានចែកជូននាពេលនេះរួមមាន ៖ ចាស់ជរាចំនួន ៧០នាក់ទទួលអាវរងារចំនួន១ និងប្រជាពលរដ្ឋចូលរួម ៣៣០នាក់ ក៏ទទួលបានអាវយឺតពីសាខាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ