ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩
December 07, 2019 អ្នកទស្សនា :

      កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩  ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ"ទាំងអស់គ្នា ចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍"
ដោយមានការចូលរួមពី លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុងបាវិត ការិយាល័យចំណុះសាលាក្រុងបាវិត កងកម្លាំងទាំង៣ លោក លោកស្រីមន្រ្តីនៃមន្ទីរសុខាភិបាល លោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រីសមាជិកលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ និងសិស្សានុសិស្សសរុបចំនួនប្រមាណ ២០០ នាក់។

      នាឱកាសនេះដែរឯកឧត្ដមគណៈអធិបតីបានមានប្រសាសន៍ថា៖

.សូមប្រជាពលរដ្ឋទាំងអស់ សស្រាក់សស្រាំទប់ស្កាត់ការឆ្លងមេរោគអេដស៍ ឆាប់ទៅធ្វើតេស្តឈាម ឆាប់ទៅទទួលសេវា ឈនឆ្ពោះទៅបញ្ចប់អេដស៍ 
.សូមបុគ្គលិកគ្រឹះស្ថានកំសាន្តសប្បាយ និងអតិថិជនទាំងអស់ ប្រើប្រាស់ ស្រោមអនាម័យ អោយបានជាប់លាប់១០០%រៀងរាល់ពេលមានទំនាក់ទំនងរួមភេទ 
.សូមបុរសចូលរួមទទួលខុសត្រូវយ៉ាងសកម្មចំពោះខ្លួនផ្ទាល់ ភារិយា ដៃគូ និងកូនចៅរបស់ខ្លួន ចៀសផុតពីសោកនាកម្មបង្កដោយការឆ្លងមេរោគអេដស៍ 
.សូមក្មួយៗ យុវវ័យទាំងអស់ កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញអោយឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេសដ៍
.សូមស្ដ្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅទទួលការធ្វើតេស្តឈាមរកមេរោគអេដស៍ហើយបើមានតេស្តវិជ្ជមាន  ត្រូវប្រញាប់ស្វែងរកសេវាបង្ការការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូនអោយបានឆាប់រហ័សនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យនានា
.សូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវប្រញាប់ស្វែងរកការធ្វើតេស្តឈាមរកមេរោគអេដស៍អោយបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដើម្បីឈានទៅទទួលការព្យាបាលបានទាន់ពេលវេលា
.អ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវប្រញាប់ទៅទទួលការព្យាបាលអោយបានឆាប់រហ័ស និងគោរពវេជ្ជបញ្ជាអោយបានខ្ជាប់ខ្ជួន ដើម្បីការពារ ការស្រុតចុះសុខភាពនិងចៀសវាងការកើតនូវភាពស៊ាំរបស់មេរោគអេដស៍ទៅនឹង ឱសថប្រឆាំងមេរោគអេដស៍ ដែលជាមូលនៃមរណភាពដោយសារ ជំងឺអេដស៍ និងសូមកុំបន្តចម្លងមេរោគអេដស៍ដល់អ្នកដទៃទៀត
.សូមយើងទាំងអស់គ្នា ចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ ជាជនរងគ្រោះ ជាសមាជិកគ្រួសារ សហគមន៍ និងសង្គមយើងដែលធ្លាប់ រស់នៅជាមួយគ្នា និងនៅតែរួមចំណែកក្នុងផលិតភាព នៃសេដ្ឋកិច្ច នៃសេដ្ឋកិច្ចជាតិយើង ហើយត្រូវយើងត្រូវចូលរួមលុបបំបាត់រាល់ការរើសអើង និងការមាក់ងាយដល់ពួកគាត់អោយបានជាដាច់ខាតនិងត្រូវផ្ដល់ការគាំទ្រគ្រប់លទ្ធភាព 
.រាល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទាំងអស់ត្រូវឈរលើគោលការណ៍ សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ