ស្រូវប្រាំងចំនួន 36 ហិកតាស្ថិតនៅភូមិបឹងបបោស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម កំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រង់
December 07, 2019 អ្នកទស្សនា :

      ដោយមានការយកចិត្តទុកដាក់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចុះទៅពិនិត្យទីតាំងរាំងស្ងួត ភ្លាមៗផងដែរនារសៀលថ្ងៃ ទី៦ ខែធ្នូ ឆ្នាំ២០១៩។

      ជាលទ្ធផលឯកឧត្តមបានដាក់គោលការណ៍ត្រូវស្វែងរកប្រភពទឹកដែលនៅជិតបំផុត និងចាត់អោយមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ដាក់ម៉ាស៊ីនបូមទឹកជាបន្ទាប់ដើម្បីបូមទឹកដាក់ក្នុងស្រែអោយបានឆាប់រហ័យឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។

      ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតទាំងនៅក្នុងស្រុកកំពង់សៀម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅស្រុកដទៃទៀតក្នុងខេត្តកំពង់ចាម សូមមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហាកង្វះខាតទឹកសម្រាប់ប្រើប្រាស់ ជាពិសេសសូមកុំធ្វើស្រែ២រដូវដែលជាបញ្ហាប្រឈមនឹងការខ្វះខាតនៅពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ