ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បន្តដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែ
December 07, 2019 អ្នកទស្សនា :

      កាលពីព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរេីន អភិបាល នៃអភិបាលខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែ ដើម្បីតាមដានមើលការវិវត្តនៃដំណើរការសាងសង់ក្រោយពីបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

      ឯកឧត្តម​ គួច ចំរេីន បានមានប្រសាសន៍ថា នាចុង​ខែធ្នូ​នេះ​ ផ្លូមហា​វិថី​រាម​ មហាវិថី​ឆ្នេរ​រាម​ និងមហាវិថី​ជំទាវ​ម៉ៅ ​នឹងបេីកឱ្យបងប្អូនធ្វេីដំណេីរជាបណ្ដេីរៗ​ ដេីម្បីសម្រួល​ចរាចរណ៍​ចំពោះ​បងប្អូនដែលមានបំណង់ចូលមកកំសាន្តក្នុងក្រុងព្រះសីហនុ​នាឱកាសបុណ្បឆ្លងឆ្នាំសកលខាងមុខនេះ។

      គួរបញ្ជាក់ថា ចាប់ពីបានប្រកាសបើកកាដ្ឋានស្ថាបនាផ្លូវ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០១៩ នេះ ក្រុមហ៊ុនស្ថាបនាផ្លូវបានដំណើរការឈូសឆាយ កាយផ្លូវយ៉ាងសកម្មដើម្បីសម្រេចតាមផែនការកំណត់ និងប្រកបដោយគុណភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ