កិច្ចប្រជុំពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មការចម្រុះថ្នាក់ខេត្ត លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងលទ្ធផលការងារ ព្រមទាំងទិសដៅអនុវត្តបន្ត
December 07, 2019 អ្នកទស្សនា :

      កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មការចម្រុះថ្នាក់ខេត្ត លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងលទ្ធផលការងារ ព្រមទាំងទិសដៅអនុវត្តបន្ត និងសម្រេចអោយបាន នូវចំណុចខ្វះខាត បញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តផែនការសកម្មភាពប្រចាំខែ និងលើកទិសដៅអនុវត្តបន្ត ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើង ក្រោមអធិបតីភាព លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ថ្នាក់ខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ពន្ធ័ជុំវិញខេត្តផងដែរ។ 

      លោកជំទាវ អភិបាលរងខេត្ត បានជំរុញឲ្យសមាជិកទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំជាផែនការសកម្មភាព ដោយបន្ស៊ីជាមួយ នឹងសកម្មមន្ទីរអង្គភាព ធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ត្រូវបន្តយកចិត្តទុកដាក់ឪ្យកាន់តែខ្លាំងក្លាថែមទៀត អំពីសីលធម៍ សុជីវធម៍ក្នុងការរស់នៅ និងច្បាប់ពាក់ពន្ធ័ ទាំងឡាយ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ទាំងអស់ទាំងនៅក្នុងគ្រួសារ នៅកន្លែងធ្វើការ ក៏ដូចជានៅតាមសហគមន៍ ។ ចំពោះបណ្តាប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ផ្នែករដ្ឋ និងឯកជន ត្រូវបន្តបង្កើនកម្មវិធីអប់រំល្អឧ្យបានកាន់តែច្រើនថែមទៀត ក្នុងន័យអប់រំសីលធម៌ សុជីវធម៍ រួមទាំងការស្លៀកពាក់ ការប្រើពាក្យសម្តី កាយវិការ និងខ្លឹមសារ សម្តែងឲ្យមាននភាពសមរម្យ និងថ្លៃថ្នូរ ដើម្បីឆ្លុះបញ្ចាំង អំពីអត្តសញ្ញាណ ជាតិមួយ ដែលមាន អារ្យធម៍ខ្ពង់ខ្ពស់។

      លោកជំទាវ បន្តទៀតថា ៖ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ និងការអនវុត្ត ច្បាប់ស្តីពីការបង្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដើម្បីជួយរក យុត្តិធម៌ជួយដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលា និងផ្តន្ទាទោសជនល្មើសដោយគ្មានការលើកលែង ព្រមទាំងបន្តជំរុញការបណ្តុះបណ្តាលជំនាញ ផ្នែកច្បាប់ដល់មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ។ លោកជំទាវ ក៏បានផ្តាំផ្ញើ ដល់សមាជិកទាំងអស់មានកិច្ចសហការគ្នាល្អ ក្នុងផ្សព្វផ្សាយ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរើសអើងទៅស្រ្តី ពិសេសចូលរួមថែរក្សាវប្បធម៌ដ៏ប្រពៃរបស់ជាតិខ្មែរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ