លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង ដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃ ការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង
December 06, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃ ការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំបដៀប្រវែង ២៥០ ម៉ែត្រ ទំហំ ៦,៧៧៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ០២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០១៩។

      លោកអភិបាលខេត្តស្តីទី បានបញ្ជាក់ថា គម្រោងការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំបដៀ ដើម្បីកែលម្អសោភណ្ឌភាពក្រុង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តកោះកុងរបស់យើង។ ជាមួយគ្នានេះដែរសូមថ្លែងអំណរគុណ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួម ក្នុងពិធីបើកឯកសារដេញថ្លៃ របស់រដ្ឋបាលខេត្តកោះកុង ជាប្រចាំនាពេលកន្លងមក ជាមួយគ្នានេះដែរ សូមអោយអ្នកដែលទទួលកិច្ចសន្យា សូមអនុវត្តអោយបានសមស្របតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានជាធរមាន ព្រមទាំងស្របតាមគោលការណ៍ណែនាំនានា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ