រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨
December 06, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ ក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨។

      អភិបាលរងខេត្ត បានលើកឡើង កិច្ចប្រជុំប្រកាសផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែល អង្គពិធីទាំងមូលនឹងទទួលបាននូវព័ត៌មាន ពិតប្រាកដទាក់ទងនឹងចំណូលចំណាយរបស់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ម្នាក់ៗ។ GDP របស់ខេត្តនាឆ្នាំ២០១៨ ពិតជាមានសារៈសំខាន់ ដែលអាចជាត្រីវិស័យសម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងអាចទាក់ទាញវិនិយោគគិន មកវិនិយោគនៅក្នុងខេត្តកោះកុង របស់យើងផ្ទាល់។

      ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ដល់អង្គពិធី និងបានថ្លៃងសន្ទកថា ដ៏មានអត្ថន័យ ទិន្នន័យ GDP ខេត្តគឺពិតជាមិនអាចខ្វះបាន ដែលទិនន្ន័យនេះ បានបង្ហាញអោយឃើញពីការវិវត្តន៍ កំណើនសេដ្ឋកិច្ចខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចទាក់ទាញការវិនិយោគ សម្រាប់ខេត្តកោះកុងឆ្នាំ២០១៨ មានទំហំសេដ្ឋកិច្ចកើនឡើង ៦.០% ស្មើនឹង ៩៤៦,៦៣៣ លានរៀល ឬ ២៣៤ លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកចំណូលសម្រាប់មនុស្សមាន ១,៥៤៣ ដុល្លារ។ កំណើនសេដ្ឋកិច្ចទំាងនោះ ទៅតាមវិស័យសំខាន់ៗ វិស័យកសិកម្ម កើនបាន ៤.១% វិស័យឧស្សាហកម្មកើនបាន ៨.៣ % វិស័យសេវាកម្ម កើនបាន ៥.៨ %៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ