ឯកឧត្ដម ភិន ឆាំ សមាជិកក្រុមប្រឹក្សា និងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល
December 05, 2019 អ្នកទស្សនា :

      នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូឆ្នាំ២០១៩ ឯកឧត្ដម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុករំដួល លោក លោកស្រីក្រុមប្រឹក្សាស្រុករំដួល លោក លោកស្រីមន្រ្តីសាលាខេត្ត សាលាស្រុករំដួល តំណាងកងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១០ លោក លោកស្រីមេភូមិ ទាំង៧៨ ក្នុងស្រុករំដួល បងប្អូនប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣៦៩នាក់ ស្រី ៦៧នាក់។

      ក្នុងវេទិកានោះដែរ ឯកឧត្ដមអភិបាលរងខេត្តបានលើកឡើងពីសមិទ្ធផលនានារបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនដូចជា៖
•បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមាន
•ការផ្ទេរមុខងារមួយចំនួនមកឲ្យរដ្ឋបាលក្រោមជាតិនៅមិនទាន់បានពេញលេញគឺមានការខ្វះខាតថវិកា ខ្វះធនធានមនុស្ស និងខ្វះលិខិតដ្ឋានបទដ្ឋានគតិយុត្តិគាំទ្រ
•កើតមានគ្រោះមហន្តរាយធម្មជាតិដូចជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលធ្វើឲ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ
•ទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែបន្តកើតមាន។
•ការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន និងនៅតាមរោងចក្រ សហគ្រាសមិនបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការចូលរួមនៅមានកម្រិត
•នៅតាមស្រុក-ក្រុង មួយចំនួនមិនទាន់មានទីលានចាក់សំរាម ទៅតាមលក្ខណៈបច្ចេកទេស និងគ្មានក្រុមហ៊ុនប្រមូលសំរាម។

      ជាមួយនេះឯកឧត្ដមគណៈអធិបតី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាលស្រុក ក៏បានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានដោះស្រាយនៅចម្ងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង រួមមាន ៖
•កង្វះខាតអគ្គិសនីប្រើប្រាស់តាមភូមិ នៅឃុំសង្កែ ពងទឹក បុសមន ជ្រុងពពេល ថ្នាធ្នង់
•បញ្ហាការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ពាសវាលពាសកាល និងស្នើឲ្យមន្ទីរបរិស្ថានជួយរកទីលានសមរម្យដើម្បីចាក់សំរាម
•ជួយពន្លឿនការជីកប្រឡាយរងចេញពីប្រឡាយមេកីចក
•ស្នើសុំផ្លូវចូលក្នុងភូមិ និងដាក់លូ
•ការធ្វើអត្តសញ្ញាណប័ណ្ណមិនទាន់បាន និងនីតិវិធីធ្វើអត្តសញ្ញាណបណ្ណដែលបាត់ ត្រូវរាយការណ៍ ឬដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ
•របៀបរបបសុំដាក់ពាក្យកែតម្រូវសំបុត្រកំណើតដែលមានការខុស៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ