ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៣ ខេត្តព្រះសីហនុ
December 05, 2019 អ្នកទស្សនា :

      ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៦ អាណត្តិទី៣ ឆ្នាំ២០១៩ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ។

      កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៦ អាណត្តិទី៣ លើកយករបៀបវារៈចំនួន៧ ដើម្បីពិនិត្យពិភាក្សា និងអនុ ម័ត រួមមាន៖
ទី១. ប្រសាសន៍បើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត
ទី២. ពិនិត្យកូរ៉ុម
ទី៣. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត
ទី៤. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត
ទី៥. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩)
ទី៦. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ មានដូចជា៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត
-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ ។
ទី៧. ផ្សេងៗ ។

      ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក អនុវត្តការងារទទួលបានលទ្ធផលល្អ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទន្ទឹមនឹងការអនុវត្តបានល្អ ក៏នូវមានចំណុចខ្វះខាតមួយចំនួនដែលគ្រប់មន្ទីរ អង្គភាព ស្ថាប័នមួយចំនួនពុំទាន់បំពេញបានតាមតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ចខេត្តនាពេលបច្ចុប្បន្ន ពិសេសអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រៀមបង្ការរៀបចំអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៩-២០២០នាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ