រដ្ឋបាលខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការ​ងារ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
December 04, 2019 អ្នកទស្សនា :

នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាប្រធាន​លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាព​ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាស្រុកចន្ទ្រា ។

អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះដែលរួមមាន៖ លោក ថន ថាវុទ្ធា អភិបាលនៃគណៈ​អភិបាលស្រុកចន្ទ្រា លោក ប៉ែន សុវណ្ណនី អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកវរសេនីយ៍ឯក នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនខេត្តស្វាយរៀង លោកស្រី សំ ថាវី អភិបាលរងស្រុកទទូលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក លោក​អធិការនគរបាលស្រុក មន្ត្រីការិយាល័យអប់រំយុវជននិងកីឡាស្រុក ការិយាល័យកិច្ចការ​នារីស្រុក ការិយាល័យសង្គមកិច្ចស្រុក លោកមេឃុំ ជំទប់ទី ជនបង្គោលឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលឃុំ សរុបវត្តមានចូលរួមចំនួន ៣៥នាក់ ស្រី១២នាក់៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ