សាខាកាកបាទក្រហមខេត្តកំពតប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍
December 04, 2019 អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធទិវាពិភព​លោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩  នៅសាលសន្និសីទខេត្តកំពត។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម សុឹម គឹមសែន អនុប្រធាន​អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព យុវជនស្ម័គ្រចិត្តកាកបាទក្រហម  គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១០០០នាក់។

ជាការបញ្ជ្រាបអត្ថន័យនៃការបង្កើតទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ពិធីនេះ ឯកឧត្តម ជាវ តាយ បានអានទាំងស្រុងនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ធ្នូ  ឆ្នាំ២០១៩។

ក្នុងពិធីនេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត  បានផ្តល់​អំណោយជូនអ្នកផ្ទុកមេរោគចំនួន៥៥៤នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រីមួយ​យួរ ទឹកដោះគោខាប់ពីរកំប៉ុង ស្ករសមួយគីឡូក្រាម ថវិកាពីរម៉ឺនរៀល និងអាវយឺតមួយកញ្ចប់។ ដោយឡែកយុវជនកាកបាទក្រហម១០០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម៥០នាក់  ក្នុងម្នាក់ៗទទួលបានមួយម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ