រដ្ឋបាលខេត្តព្រះវិហារធ្វើពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តព្រះវិហារ
December 05, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្ត រៀបចំពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តព្រះវិហារ ក្រោមអធិបតី រស់ វរុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាស្តីទី ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាល​ខេត្តស្តីទី និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកង​កម្លាំង​​ទាំងបី អភិបាល-ក្រុមប្រឹក្សាក្រុង ស្រុក អធិការក្រុងស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំចៅ​សង្កាត់ សមាជិក្រុមប្រឹក្សាឃុំសង្កាត់ ជាច្រើនរូប។

មានមតិក្នុងឱកាសនោះ ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលខេត្តស្តីទី ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​វត្តមានឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តព្រះវិហារនាពេលនេះ ។

ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានប្រសាសន៍ទៅកាន់អង្គពិធីអំពីប្រវត្តិនៃ​ចាប់ដំណើរការការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃតាំងឆ្នាំ១៩៩៣ ដោយយោង​តាមអនុក្រឹត្យ​លេខ១៦ អនក្រ ស្តីពីតួនាទីភារកិច្ចរបស់មន្រ្តីអធិការកិច្ច និងបានកែសម្រួលជាបន្តបន្ទាប់​ស្របតាម​ស្ថានភាពជាក់ស្តែង។ ឯកឧត្តមបានជម្រាបជូនពីគោល​បំណង​និងសារៈ​សំខាន់នៃការចុះអធិការកិច្ច គឺដើម្បីជួយដល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ លើការពិនិត្យ កែសម្រួលនូវកង្វះខាតនៃការ​អនុវត្ត​មុខ​​ងាររបស់មន្រ្តី និងការវិធានការទប់ស្កាត់ការប្រព្រឹត្តខុសឆ្គង របស់មន្រ្តីឲ្យបានទាន់​ពេលវេលា ជួយបំពេញសមត្ថភាពដល់មន្រ្តីបំពេញមុខងារតាមរយះការណែនាំ ការបណ្តុះបណ្តាល​ជំនាញ ឲ្យទទួលបាន ប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវប្រសិទ្ធភាពការងារគ្រប់គ្រង ដឹកនាំរបស់​ស្ថាប័ន អង្គភាពលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព។លើសពីនេះទៀតជាឱកាសនៃការស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងការបំពេញតួនាទីប្រចាំថ្ងៃរបស់មន្រ្តី។

ជាចុងក្រោយឯកឧត្តអនុរដ្ឋលេខា​ធិការ បានណែនាំដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ខិតខំបំពេញ ការងារ​ឲ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តិ តួនាទីភារកិច្ចរបស់ខ្លួន កែលំអរចំណុច​ខ្វះខាត​របស់​ខ្លួនក្នុងការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ស្របតាមកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ឲ្យកាន់ទទួលបានប្រសិទ្ធភាពខ្ពស់នាថ្ងៃអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ