រដ្ឋបាលខេត្តក្រចេះ រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤
December 05, 2019 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្ត​មានប្រារព្វទិវាអន្តរជាតិរំលឹក​ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពឯកឧត្តម ទុយ ប៊ុនរត្នមុនី អភិបាលខេត្តស្តីទី រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ យុវជន សិស្សានុសិស្សប្រមាណជាង ៤៥០នាក់ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៉ុនថេន ប្រធានមន្ទីរ​សាធារ​ណៈការ និងដឹកជញ្ជូនខេត្ត ៖រយៈ​ពេល ៩ខែឆ្នាំ២០១៩នេះ គ្រោះ​ថ្នាក់កើតឡើងចំនួន ៩៤ករណី ធៀបនឹងខែ ៩ខែឆ្នាំ២០១៨មាន ១៣៣ករណី ថយចុះ ៣៩ករណីស្មើនឹង ២៩% ក្នុងនោះមនុស្ស​ស្លាប់ចំនួន៤៨ នាក់ ឆ្នាំ២០១៨ ចំនួន៥៥នាក់ ថយចុះ ៧នាក់​ស្មើនឹង ១៣% និងរបួសធ្ងន់ស្រាលចំនួន១២៦នាក់ ឆ្នាំ២០១៩ ចំនួន ១៩៧នាក់ ថយចុះ៧១នាក់ ស្មើនឹង ៣៦% ។

មានប្រសាសន៍បន្ថែមពីឯកឧត្តមអភិបាលខេត្តស្តីទី ៖ ក្នុងការ​ប្រារព្ធទិវា​នេះឡើង គឺជាការ ផ្សព្វ​ផ្សាយ​និងបំផុសនូវច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោក ដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បី​ដាស់​តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង និងអ្នកបើកបរ​យាន​យន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរ​ឥរិយាបថ ដែលមិនគោរព​ច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអធ្យាស្រ័យគ្នា និងគោរព​ច្បាប់​ចរាចរណ៍ នៅពេលធ្វើដំណើរ និង បើកបរយានយន្ត។

ផ្អែកតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ សម្រាប់​រយៈពេល ៩ ខែឆ្នាំ ២០១៩ នេះ នៅទូទាំងប្រទេសគ្រោះថ្នាក់​ចរាចរណ៍បានកើតឡើងចំនួន ៣. ១៥៨ ករណី ធៀបនិង ៩ខែឆ្នាំ​២០១៨ មានចំនួន ២.៣៧៨ ករណី កើនឡើង ៧៨១ករណី ស្មើនឹង ៣៣% ក្នុងនោះ​មនុស្ស​ស្លាប់ចំនួន ១.៥២១ នាក់ឆ្នាំ២០១៨ចំនួន ១.៣១៣ នាក់ កើនឡើង ២០៨នាក់ស្មើនឹង ១៦% របួសធ្ងន់​ស្រាល​ចំនួន ៤.៧២១ នាក់ ឆ្នាំ២០១៨ ចំនួន ៣.៤២៧នាក់ កើនឡើង ១.២៩៤ នាក់ស្មើនឹង ៣៨% ជារួមក្នុងមួយថ្ងៃមានគ្រោះថ្នាក់​ចរាចរណ៍កើតឡើងចំនួន ១១ទៅ១២ ករណី និងមានមនុស្ស​ស្លាប់ចំនួនពី ៥ទៅ ៦នាក់ ដោយសារកត្តា៣គឺ ១៖កត្តាមនុស្ស ២៖ កត្តាយានយន្ត ៣៖កត្តាផ្លូវ និងអ្នកមិនគោរពច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ