រដ្ឋបាលខេត្តសៀមរាបបានរៀចំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបប្រចាំឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨
January 07, 2018 អ្នកទស្សនា :

កាលពីរសៀលថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំក្រុមការងារថ្នាកជាតិចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីត្រួតពិនិត្យរបាការណ៍ប្រចាំឆ្នាំ២០១៧ និងទិសដៅភារកិច្ចបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។ កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកាក្រសួង ស្ថាប័នដែលជាប្រធានក្រុមការងារតាមបណ្តាក្រុង ស្រុក ព្រមទាំងមន្ទីរ អង្គភាព ក្រុង ស្រុកសរុបចំនួន ២៤៥រូប។ ក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារបានត្រួតពិនិត្យ និងរកដំណោះស្រាយរាល់បញ្ហាដែលបងប្អូនបានលើកឡើងនៅមូលដ្ឋាន ដែលជាបញ្ហាប្រឈមនៅមូលដ្ឋានពួកគាត់ផ្ទាល់។ សម្តេចពិជ័យសេនា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបបានដាក់ទិសដៅបន្តដល់ក្រុមការងារ ដោយអោយប្រធានក្រុមការងារនីមួយៗ ត្រូវបន្តអនុវត្តការងារ ពិសេសខិតខំរកដំណោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ