ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានចុះសួរសុខទុក្ខកម្មការិនីរោងចក្រដែលទើបសំរាលកូនចំនួន៥រូប
January 06, 2018 អ្នកទស្សនា :

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានចុះសួរសុខទុក្ខកម្មការិនីរោងចក្រដែលទើបសំរាលកូនចំនួន៥រូបនិងផ្តល់ថវិកាមួយចំនួនឃីតមួយកញ្ចប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ឆ្នាំ រកា ពស ២០៥៦១ត្រូវនឹងថ្ងៃទីទី 4 ខែ មករា ឆ្នាំ 2018 ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានចុះសួរសុខទុក្ខកម្មការិនីរោងចក្រចំនួន៥នាក់ដែលទើបសំរាលកូនជាមួយគ្នានោះ ឯឧ យន្ត មីន ក៏បាននាំមកជាមួយនូវថវិកានិងឃីតមួយកញ្ចប់ដើម្បីជួយសំរួលការលំបាកខ្លះៗរបស់ពួកគាត់ផងដែរ។សូមបញ្ជាក់ថា ក្នុងចំណោមកម្មកការិនីទើបសំរាលកូនខ្ចីទាំង៥នាក់នោះមាន៤នាក់កំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយម្នាក់ៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀលដែលជាអំណោយសម្តេចតេជោហ៊ុន សែន តាមរយៈ ឯកឧត្តមអភិបាលខេត្ត យន្ត មីន និងថវិកា ១០ ម៉ឺនរៀលឃីតមួយកញ្ចប់ថែមទៀត របស់កាកបាទក្រហមខេត្តព្រះសីហនុ។ដោយឡែកកម្មការិនីម្នាក់ទៀតសំរាកនៅផ្ទះ មានទីតាំងនៅចំណុច(ឃ្លាំងលើ)ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ឯឧ យន្ត មីន បានអញ្ជើញចុះទៅសួរសុខទុក្ខនិងនាំអំណោយសម្តេចតេជោហ៊ុនសែន យកទៅជូនដល់ផ្ទះតែម្តង។នាឱកាសនោះដែរ ឯឧ យន្ត មីន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំអោយបងប្អូនត្រូវចេះថែរក្សាសុខភាពអោយបានល្អ។ឯ ឧ យន្ត មីន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ដែលបានដឹកនាំប្រទេសជាតិយើងអោយមានសុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ជាងនេះទៀតបច្ចុប្បន្ននេះសម្តេចតេជោនាយករដ្ឋមន្ត្រីកំពុងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខកម្មករកម្មការិនីរួមនឹងជីវភាពរបស់បងប្អូនផងដែរដើម្បីធ្វើយ៉ាងណាអោយស្ថានភាពបងប្អូមកម្មករមានភាពប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ(ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ