ពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅអាគាររដ្ឋបាលវិទ្យុ និងទូរទស្សន៍របស់មន្ទីរព័តមានខេត្តមណ្ឌលគិរី
January 06, 2018 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ អាគាររដ្ឋបាលវិទ្យុជាតិ និងទូរទស្សន៍របស់មន្ទីរព័ត៍មានខេត្តមណ្ឌលគិរី ត្រូវបានដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ វិស័យព័ត៍មានពិតជាមានសារៈសំខាន់បំផុត សំរាប់ការផ្តល់ព័ត៍មានទូទៅដល់ប្រជាពលរដ្ឋអោយមានការយល់ដឹងអំពីកិច្ចការទូទៅក្នុងសង្គមជាតិទាំង ព័ត៍មានជាតិ និងអន្តរជាតិ ក៏ដូចជាសភាពការណ៍ពិភពលោកទាំងមូល កត្តាទាំងនេះបានជម្រុញអោយវិស័យព័ត៍មានក្នុងព្រះរាជាណាចក្រកម្ពុជាមានដំណើការវិវឌ្ឍជាបន្តបន្ទាប់ ។ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា បើសិនប្រទេសណាមួយមិនមានការវិវឌ្ឍខាងផ្នែកប្រព័ន្ធព័ត៍មានទេនោះ ការស្វែងយល់នៅព័ត៍មានទូទៅ ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសក៏មិនទាន់ឆ្លើយតបទៅនឹងសភាពការណ៍ឡើយ។ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៍មាន បាននឹងកំពុងជម្រុញបន្តពង្រីកវិស័យព័ត៍មាននេះអោយមានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តមណ្ឌលគិរីទាំងមូល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថា ប្រធានមន្ទីរព័ត៍មានខេត្តមណ្ឌលគិរី ត្រូវសហការណ៍ជាមួយវិទ្យុខេត្តជិតខាង និងមន្ទីរអង្គភាពក្នុងខេត្តមណ្ឌលគិរី ព្រមទាំងធ្វើការផ្សាយនៅព័ត៍មានទាន់ហេតុការ ដូចជាព័ត៍មានគ្រោះថ្នាក់ចរាចរ និងព័ត៍មានផ្សេងៗ ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ជម្រុញដល់ប្រធានមន្ទីរព័តមាន ត្រូវរក្សាការសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ត្រូវទំនាក់ទំនងជាមួយមន្ទីរអង្គភាពទាំងអស់ ដើម្បីអញ្ជើញគាត់មកពន្យល់ដល់ប្រជាលដ្ឋទៅតាមជំនាញនិមួយៗ។ បើតាមរបាយការណ៍របស់ប្រធានបន្ទីរព័ត៍មាន បានដឹងថា វិទ្យុជាតិFM97.00MHZ បានចាប់ដំឡើងកាលពីថ្ងទី២ដល់ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៧ ដោយក្រុមហ៊ុបច្ចេកទេសរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាមសហការជាមួយបច្ចេកទេសវិទ្យុជាតិ និងមន្ទីរព័តមាន ហើយបានដំណើការផ្សាយសាកល្បងចាប់ពីទី៦ខែវិច្ឆិកាឆ្នាំ២០១៧រហូតមកដល់បច្ចុប្បន្ននេះ ចំពោះអាគាររដ្ឋបាលវិទ្យុ និងទូរទស្សន៍វិញមានកំពស់២ជាន់ មានទំហុំ២២mx១០,៥០m៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី( ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ