ពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ដែលមានប្រវែង ១ ៧៦០ម៉ែត្រ នៅស្រុជីក្រែក ខេត្តសៀមរាប
January 05, 2018 អ្នកទស្សនា :

មានផ្លូវមានក្តីសង្ឃឹម ផ្លូវគឺជាសរសៃឈាម នៃសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅការដ្ឋានសាងសង់ផ្លូវនៅចំណុចកែងនរា ឃុំស្ពានត្នោត ស្រុកជីក្រែង លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង អញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ដែលមានប្រវែង ១ ៧៦០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ស្ថិតក្នុងភូមិថ្នល់លោក ឃុំស្ពានត្នោត ស្រុកជីក្រែង ហើយផ្លូវនេះនៅក្រោមក្របខណ្ឌគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្ថរាយនៅមូលដ្ឋានសហគមន៍ គ្រោងឃុំស្ពានត្នោត ដែលមានអ្នកចូលរួម ៨៦នាក់ ស្រី១៦នាក់។ ផ្លូវនេះដែរ គឺបានជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ តាមកតម្រូវការ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកក៏សូមអំពាវនាវដល់ក្រុមហ៊ុនដែលបានចូលដឹកទំនិញលើផ្លូវនេះកុំអោយលើសទម្ងន់ ជៀសវាងមានការខូចខាត នាំពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ