ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំយកអំណោយលោកជំទាវ ញ៉ែម សាខន ស ខេង ចែកជូនសិស្សានុសិស្សចំនួន ៥១២ នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រះផុស ស្រុកគាស់ក្រឡ
March 16, 2020 អ្នកទស្សនា :

      នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអមដំណើរ នាំយកអំណោយ លោកជំទាវ ញ៉ែម សាខន ស ខេង តាមរយៈក្រុមអ្នកម្តាយ ចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋសិក្សាព្រះផុស ដែលមានការអញ្ជើញ ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម លោក ប្រធានមន្ទីរ អនុប្រធាន លោកជំទាវ ដែលជាក្រុមអ្នកម្តាយ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស។

      បន្ទាប់ពីលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ឡើងធ្វើរបាយការណ៍ស្វាគមន៍រួចមក និងលោកស្រី ស ផាណា តំណាងឲ្យក្រុមអ្នកម្តាយខេត្តបាត់ដំបងបានឡើងរាយការណ៍សង្ខេបដោយបានបញ្ជាក់ថា ក្រុមអ្នកម្តាយ នេះដែលមាន លោកជំទាវ ញ៉ែម សាខន ស ខេង ជាប្រធានកិត្តិយស និងឯកឧត្តម អភិបាលខេត្តជាប្រធានកិត្តិយសខេត្តបាត់ដំបង។

      ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបានថ្លែអំណរគុណដល់សប្បុរសជន ដែលចូលរួមចំណែកជួយដល់វិស័យអប់រំ ជាពិសេសបានចូលរួមនិងបានស្ថាបនិកក្រុមក្រុមអ្នកម្តាយមនុស្សធម៌នេះឡើងសម្រាប់ជួយដល់សិស្សានុសិស្សក្រីក្រខ្លាំងនិងសិស្សទូទៅក្នុងខេត្តយើងនេះផងដែរ។

      ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកគ្រូ
អ្នកគ្រូ ចូលរួមត្រួតពិនិត្យនិងអប់រំដល់សិស្សពីរក្សាអនាម័យល្អ ការលក់និងទិញចំណីអាហារ ត្រូវមានអនាម័យល្អ ព្រមទាំងទឹកបរិសុទ្ធដបជ័រថាជាទឹកស្អាតនោះ តែដាក់ហាលក្តៅវាអាចទៅជាទឹកមិនស្អាតវិញដោយសារចេញជ័រពីសំបកដបជ័រនោះ។

      ឯកឧត្តមបានបន្តថា ក៏បានផ្សព្វផ្សាយអំពីស្ថានភាពជម្ងឺ Covid19 កំពុងវាយលុកលើពិភពលោក បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅស្អាត ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាកុល ដើម្បីការពារអំពីការឆ្លង Virus Covid19 ផងដែរ។

      នាក្នុងឱកាសនោះដែរ គណ:អធិបតីនិងសប្បុរសជនបានចែកអំណោយដល់សិស្សទាំង៥១២ នាក់ ក្នុងនោះសិស្សក្រីក្រ១៥០នាក់ម្នាក់ៗទទួលបាន កង់១ កាបូប១ សៀវភៅ៥ក្បាល សម្លៀកបំពាក់១កំប្លេ និងថវិកា ៥ពាន់រៀល ។ ឯងសិស្ស៣៦២នាក់ទៀត ម្នាក់ៗទទួលបាន កាបូប១ សៀវភៅ៥ក្បាល សម្លៀកបំបំពាក់១កំប្លេមនិងថវិកា៥ពាន់រៀល
លោកគ្រូ អ្នកគ្រូ១៥នាក់ ប្រជាការពារ ១៥
នាក់ ម្នាក់ៗទទួលបានក្រមា១ ថវិកា៤ម៉ឺនរៀល ។

      សូមជម្រាបបញ្ជាក់បន្ថែមទៀតថា ការអំណោយនេះធ្វើសាលាបឋមសិក្សាព្រះផុស ស្ថិតនៅភូមិព្រៃផ្តៅ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ