អាជ្ញាធរខេត្តកណ្តាល ចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរនៅលេីចំណីផ្លូវ និងនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ អោយចូលរួមថែរក្សា អនាម័យបរិស្ថាន
March 16, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ អនុវត្តតាមការណែនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល រួមដំណេីរដោយ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បានដឹកនាំមន្រ្តីជំនាញ មន្ទីរជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ចុះផ្សព្វផ្សាយ និងណែនាំ ដល់ប្រជាពលរដ្ឋ និង អាជីវករដែលលក់ដូរនៅលេីចំណីផ្លូវ និងនៅតាមសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ អោយចូលរួមថែរក្សា អនាម័យបរិស្ថាន សំដៅលេីកកម្ពស់សោភ័ណ្ឌ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការមកលំហែកាយ ហាត់ប្រាណ និងទេសចរណ៍ធ្វើអោយទីក្រុងតាខ្មៅ បន្តទទួលបានជ័យលាភី ទីក្រុងស្អាត ទេសចរណ៍អាស៊ាន។

      ក្នុងការចុះផ្សព្វផ្សាយ និងណែនាំនេះដែរ អាជ្ញាធរខេត្តបានជម្រាបជូនដល់ ប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ ចាប់ពីថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរ មិនអនុញ្ញាតអោយយកចំណីផ្លូវ និងសួនច្បារសាធារណៈ សម្រាប់ធ្វេីអាជីវកម្មទៀតឡើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ត្រូវបញ្ឈប់ការយកចំណីផ្លូវ និងសួនច្បារសាធារណៈ ធ្វើជាអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។

      ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល បានសុំការយោគយល់ អធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលកំពុងលក់ដូរនៅតាមចិញ្ចើមផ្លូវ និងសួនច្បារសាធារណៈ សូមចូលរួមសហការជាមួយអាជ្ញាធរខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ