logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសចូលកាន់តំណែងអភិបាលរងថ្មីខេត្តកំពង់ធំ
63
05-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ ឯកឧត្តម សុក ហៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ក្រោមអធីបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការក្នុងខេត្តកំពង់ធំប្រមាណជាង៣០០នាក់។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងថា កន្លងមកខេត្តកំពង់ធំមានការបំពេញភារកិច្ចបានល្អប្រសើរមួយចំនួនធំ ទន្ទឹមនឹងនេះក៏នៅមានចំណុចខ្វះខាត ដែលតម្រូវឲ្យមានការបំពេញបន្ថែមឲ្យបានរួចរាល់ក្នុងឆ្នាំ២០១៨នេះ។ ឯកឧត្តមបន្តថា ខេត្តកំពង់ធំ ក៏មិនខុសពីខេត្តដទៃទៀតដែរ ដោយការបំពេញភារកិច្ចរបស់មន្រ្តីរាជការ នូវមានភាពខ្វះចន្លោះដែល តម្រូវឲ្យមានការបំពេញបន្ថែមនៅឆ្នា២០១៨។ ក្នុងនោះចំណុចដែលត្រូវបំពេញបន្ថែម គឺត្រូវពង្រឹងលើការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយពន្លឿនការធ្វើសៀវភៅ (ក២) (ក៤) អត្តសញ្ញាណប័ណ្ណ អត្រានុគោលដ្ឋាន មិនត្រូវប្រកាន់បក្សពួកនិយម និងមានភាពរើសអើងក្នុងកិច្ចសហការណ៍គ្នា ដែលកន្លងមក ប្រជាពលរដ្ឋទូទាំងប្រទេសតែងតែមានការត្អូញត្អែ។ លើសពីនេះទៅទៀតការបង្រាបល្មើសផ្សេងៗជាពិសេស បទល្មើសគ្រឿងញៀន ជលផល និងព្រៃឈើដែលនៅសេសសល់បន្តិចបន្ទួច ត្រូវធ្វើដូចភ្លៀងរលឹមបន្តទៀត។ ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើរទៅកាន់ឯកឧត្តម សុក ហៃ ដែលត្រូវចូលកាន់តំណែងថ្មីនេះ គឺត្រូវមានកិច្ចសហការណ៍ខ្ពស់ជាមួយ លោក លោកស្រី និងមន្ត្រីរាជការក្នុងខេត្តឲ្យបានល្អប្រសើរ មានស្មារតីខ្ពស់ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ មានកាទទួលខុសត្រូវនូវការបំណែងចែកភារកិច្ចក្នុងការអនុវត្តការងារ មានស្មារតីស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសហាមដាក់ខាតប្រព្រឹត្តនូវអំពើណាដែល មានជាប់ទាក់ទងនឹងបទល្មើសជាដាច់ខាត។ ក្នុងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ខេត្តកំពង់ធំមាន ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជនបទ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ការរៀបចំណ្តាប់ធ្នាប់ក្នុងក្រុងមានភាពល្អប្រសើរជាងមុន ការធ្វើប្រព័ន្ធធារាស្រ្តសម្រាប់បង្ករបង្កើនផលស្រូវវស្សា និងស្រូវប្រាំងមានភាពកើនឡើង ការបម្រើសេវាសាធារណៈមានភាពរហ័សដែលអាចឲ្យយើង ទទួលយកបានមួយផ្នែកធំ។ រីឯបទល្មើស ទាំងបទល្មើសនេសាទ ព្រៃឈើ គ្រឿងញៀន និងការមិនគោរពច្បាប់ចរាចរណ៍មានភាពថយជាលំដាប់។ ជាចុងក្រោយឯកឧត្តមអភិបាលខេត្តប្តេជ្ញាចិត្តបំពេញនូវចំណុចសេសសល់ និងអសកម្មឲ្យបាន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៨នេះ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ )

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ