រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីហូបអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ
November 10, 2019 អ្នកទស្សនា :

      ប៉ៃលិន៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន បានដឹកនាំ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ រួមគ្នាហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ នៅបរិវេណខាងមុខសាលាខេត្តប៉ៃលិន តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ការរៀបចំ ពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក៍ដូចជា បង្ហាញ អំពី ការ សាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារ ជាតិ សាសនា ព្រះមហាក្សត្រ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ បញ្ជាក់ ថា៖ ការទទួលទានអំបុកនាពេលនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិច បំផ្លាញ ដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកល ជនក្បត់ជាតិឡើយ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវឱ្យ ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដោយប្រឆាំងចំពោះក្រុមណាមួយ ដែលបង្ក អសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ