ពិធីទទួលទានអំបុកខ្មែរ​ថែរក្សា​ជាតិ​ មាតុភូមិ​ និងព្រះមហាក្សត្រ បានប្រារព្ធឡេីងយ៉ាងទូលំទូលាយទូទាំងខេត្តស្ទឹងត្រែង
November 10, 2019 អ្នកទស្សនា :

      ថ្ងៃ​សៅរ៍​ ១៣កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ឯកឧត្ដម​ ម៉ុម​ សារឿន​ និង​លោកជំទាវ​ បានដឹកនាំ​ និងចូលរួមរៀបចំប្រារព្ធពិធីទទួលទានអំបុក​ តេជោ​សន្តិភាព​ ការពារជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងអបអរសាទរខួបអនុស្សាវរីយ៍លេីកទី​ ៦៦​ នៃទិវាបុណ្យឯករាជ្យជាតិ​ និងទិវាកំណេីតកងយោធពលខេមរភូមិន្ទ​ (៩​ វិច្ឆិកា​ ១៩៥៣​ -​ ៩​ វិច្ឆិកា​ ២០១៩)។

      ការរៀបចំកម្មវិធីទទួលទានអំបុក​ តេជោ​សន្តិភាព​ ការពារជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងអបអរសាទរខួបអនុស្សាវរីយ៍លេីកទី​ ៦៦​ នៃទិវាបុណ្យឯករាជ្យជាតិ​ និងទិវាកំណេីតកងយោធពលខេមរភូមិន្ទ​ ត្រូវបានប្រព្រឹត្តឡេីងយ៉ាងទូលំទូលាយនៅទូទាំងខេត្តស្ទឹងត្រែង​ ទាំងនៅថ្នាក់ខេត្ត​ ក្រុងស្រុក​ ឃុំសង្កាត់​ មន្ទីរ​អង្គ​ភាព​ សហគមន៍​មូលដ្ឋាន​ ដែល​មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ​ មន្ត្រី​រាជការ​ លោកគ្រូ​ អ្នក​គ្រូ​ សិស្ស​ និស្សិត​ និងប្រជាពលរដ្ឋ​យ៉ាងសប្បាយ​រីករាយ​៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ