រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រជាពលរដ្ឋចូលរួមប្រមាណ៤០០០នាក់ ហូបអំបុកថែជាតិ សាសនា ព្រះមហាក្សត្រ
November 10, 2019 អ្នកទស្សនា :

      (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៩ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង និងហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្រត្រ នៅបរិវេណមុខសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

      ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមប្រមាណ៤ពាន់នាក់។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងថាខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង
ដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។

      ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តទៀតថា សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ រកគន្លឹះដោះស្រាយបញ្ហាកម្ពុជា រហូតទទួលបានសុខសន្តិភាព រស់ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

      ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៏ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅពេលជាមួយ នឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃ ផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតំរិះ ដ៍ថ្លៃថ្លាជារៀងរហូតមក។ លោកបន្តថា ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

      ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិតបានប្តេជ្ញាថា នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប
និងគ្រប់រូបភាពទាំងអស់ ដើម្បីទប់ស្កាត់ ទាំងវិធានការច្បាប់ រដ្ឋបាលសាធារណមតិ និងការទូត ឲ្យបានជាដាច់ខាតនូវល្បិចបោកប្រាស់ អំពើក្បត់ជាតិ និង ការប៉ុនប៉ង់រដ្ឋាភិបាលស្របច្បាប់។

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមឲ្យស្មារតីនៃទិវាខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០១៩) ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីកសាង អភិវឌ្ឍ និងការពារជាតិមាតុភូមិកម្ពុជាឲ្យសម្បូររុងរឿង។ ទិវារ៩វិច្ឆិកា ជាទីវាបុណ្យឯករាជ្យជាតិ ហើយយើង
ទាំងអស់គ្នាហូបអំបុកសាមគ្គីថែជាតិ ជាតិ សាសនា ព្រះមហាក្សត្រ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ