អបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ ព្រមទាំង ពិធីទទួលទានអំបុកខ្មែរការពារ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​
November 09, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរិ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន សុីម៉ន តំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។

      ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត អភិបាលក្រុង ស្រុក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជន សយសស យុវជនសសយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៣.៦៤៨នាក់។

      ខួបអនុស្សាវរីយ៍លេីកទី៦៦​ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា​ នឹងថ្ងៃកំណេីតនៃកងយោពលខេមរៈភូមិន្ទឆ្នាំ២០១៩​ បានរំលឹកឲ្យឃើញ ពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះ បញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទាឯករាជ្យ ពីនឹមអាណានិគមបារាំង។

      ចុងក្រោយនៃកម្មវិធី​ គឺពិធីទទួលទានអំបុកខ្មែរការពារ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ គឺដើម្បីបង្ហាញ ទៅដល់មេឧទ្ទាមក្បត់ជាតិ និងបក្សពួក​ ដែលប្រកាសយកថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ឱ្យបានដឹងថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន មានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយស្មើមុខស្មើមាត់គ្នាលើឆាកជាតិ និងអន្តរជាតិ មិនត្រូវការសង្រ្គាម ឬការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ