រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំពិធីអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីកទី៦៦​ (៩​ វិច្ឆិកា​ ១៩៥៣-​៩​ វិច្ឆិកា​ ២០១៩)​ នៃទិវាឯករាជ្យ​ជាតិ
November 09, 2019 អ្នកទស្សនា :

      បន្ទាយមានជ័យ​​​ ៖​ នៅថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំពិធីអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីកទី៦៦​ (៩​ វិច្ឆិកា​ ១៩៥៣-​៩​ វិច្ឆិកា​ ២០១៩)​ នៃទិវាបុណ្យឯករាជ្យ​ជាតិ​ ដែលធ្វេីឡេីងក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ អន​ ស៊ុំ​ សមាជិកព្រឹទ្ធសភា​ ឯកឧត្តម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ដែលមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ថ្នាក់ដឹកនាំមន្ត្រីរាជការ​ ស្ថាប័ន​ អង្គភាព​ជុំវិញ​ខេត្ត​ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ​ សិស្ស​ និស្សិត​ បានចូលរួម​ធ្វេីឡេីងនៅសាលាខេត្តបន្ទាយមានជ័យ។

      ក្នុងឱកាសនៃការរៀបចំខួបអនុស្សាវរីយ៍លេីកទី៦៦​ នៃបុណ្យឯករាជ្យជាតិនោះ​ដែរ ថ្នាក់ដឹកនាំមន្ត្រី​រាជការទូទាំងខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញដាក់កម្រងផ្កា​ គោរពវិញ្ញាណក្ខន្ធ​ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​ សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​យ៍កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ ដែលពិធីគោរពវិញ្ញាណក្ខន្ធនេះដែលត្រូវបានធ្វេីឡេីងនៅសួនមានជ័យ​ មុខស្តុបព្រះបាទជ័យវរ្ម័នទី៧។

      បន្ទាប់មកគណៈអធិបតីក៏បានអញ្ជេីញប្រារព្វអង្គមិទ្ធីញនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ​ ក្នុងនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ក៏បានអាននូវសាលិខិតអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីកទី៦៦​ នៃបុណ្យឯករាជ្យជាតិ​ គឺជាថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៦ឆ្នាំ។

      នាឱកាសនោះ​គណៈអធិបតី​ក៏បានអញ្ជេីញព្រលែងសត្វព្រាបជានិមិត្តរូបនៃសន្តិភាព​ និងបានបង្ហោះប៉េងប៉ោង​ ដេីម្បីអបអរសាទរ​នៃបុណ្យឯករាជ្យជាតិ​ផងដែរ​៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ