ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣
November 06, 2019 អ្នកទស្សនា :

      ឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីស្ដាប់សេចក្ដីរាយការណ៍នានា ស្តីពីសកម្មភាពរបស់សមាជិកក្រុមប្រឹក្សា និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រចាំខែតុលា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យនានាចំណុះសាលាខេត្តព្រះសីហនុ។

      កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៥ អាណត្តិទី៣ លើកយករបៀបវារៈចំនួន១១ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរួមមាន៖
-១.ប្រសាសន៍បើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត
-២.ពិនិត្យកូរ៉ុម
-៣.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវរៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត
-៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត
-៥.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩)
-៦.ពិនិត្យ ពិភាក្សា និងកែសម្រួលលើសមាសភាពលេខាធិការដ្ឋាន នៃគណ:កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
-៧.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយ:ពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត
-៨.ពិនិត្យ និងអនុមត័លើសេចក្ដីព្រាង ស្ដីពីគោលការណ៍ ណែនាំផ្នែកនយោបាយសម្រាប់ កសាងផែនការអភិវឌ្ឍន៍រយ: ពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្តព្រះសីហនុ
-៩.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារ សម្រាប់រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ ឆ្នាំ២០១៩ ដូចខាងក្រោម ១.កម្មវិធីវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ២.បទបញ្ជាផ្ទៃក្នុងរបស់អង្គវេទិការ ៣.ខ្កឹមសារហ្វុងរបស់វេទិការ ៤.តួនាទី ភារកិច្ច និងទំនាក់ ទំនងរវាងគណ:អភិបាលខេត្ត និងក្រុមប្រឹក្សាសាខេត្ត ៥.សមិទ្ធិផលសម្រេចបាន ៦.ស្ថានភាព នៃការអនុវត្តកម្មវិធីនយោបាយ ៣ឆ្នាំរំកិល២០១៩ និងសកម្មភាពជាអាទិភាពរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០២០ ៧.ស្ថានភាពចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ៨.ប្រធាន បទកម្មវិធីសំនួរ-ចម្លើយនៃអង្គវេទិការ
- ១០.ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយ ការណ៍របស់ការិយាល័យប្រជាពលរដ្ឋ-គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ -គណ:កម្មាធិការលទ្ធកម្ម -គណ: កម្មាធិការសម្របសម្រួលបច្ចេកទេស -គណ:កម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍធនធានមនុស្សខេត្ត -ការិយាល័យប្រជាពលរដ្ឋខេត្ត
-១១.ប្រសាសន៍បូកសរុប។

      ឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលធ្វើប្រត្តិបត្តិការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ ការបង្ការបង្ក្រាបជួញដូរគ្រឿងញៀនដែលជាចំណុចលេចធ្លោក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ទន្ទឹមនោះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលមន្ទីរ អង្គភាព ស្ថាប័នរដ្ឋមួយចំនួនពុំទាន់បំពេញបានតាមតម្រូវការ នៃការអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងបានជំរុញឱ្យអាជ្ញាធរពង្រឹងសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ