logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ បានអញ្ចើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជយ័ជំនះ(៧មករា១៩៧៩ ៧មករា២០១៨)
49
05-January-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករាឆ្នាំ២០១៨នេះ ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានអញ្ចើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជយ័ជំនះ(៧មករា១៩៧៩ ៧មករា២០១៨) ដោយមានក្រុមកីឡាខេត្ដក្រចេះចំនួន១៦ក្រុម ចូលរួមប្រកួតដណ្ដើមពានរង្វាន់៧មករា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយក្រុមយុវជនសម្ពន្ធស្រលាញ់សន្តិភាព រដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត។ ដោយមានការអញ្ចើញចូលរួមឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំបី យុវជនសម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនក១៥៧ និងក្រុមកីឡាករប្រមាណ២០០នាក់។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ ប្អូនក្មួយៗយុវជនទាំងអស់ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអាបាយមុខផ្សេងៗដែលផ្ទុយខុសពីនិតិវិធីច្បាប់ ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ ដើម្បីក្លាយជាធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសនោៈផងដែរឯកឧត្តមបានអញ្ជើញផ្ដល់ជ័យលាភីក្រុមកីឡាដែលទទួលបានជ័យជំនះ និងឧបត្ថមថវិកា -លេខ១ ទទួលបានពានរង្វាន់១ និងថវិកាចំនួន១,៦០០,០០០៛-លេខ២ ទទួលបានមេដាយ និងថវិកាចំនួន១,២០០,០០០៛-លេខ៣ ទទួលបានមេដាយ និងថវិកាចំនួន១,០០០,០០០៛ និងក្រុមកីឡាដែរមិនទទួលបានជ័យជំនះទទួលបានថវិកាចំនួន២០០,០០០៛ផងដែរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ