អគ្គស្នងការ​រងនគរបាលជាតិ​ និង​មេបញ្ជាការ​ស្រាល​ប្រតិបត្តិការ​ S 911 មុខព្រួញ​ទិស​កោះកុង​ និង​អភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល សួរ​សុខទុក្ខ​ ជាមួយកងកម្លាំងប្រដាប់អាវុធ ​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង
November 06, 2019 អ្នកទស្សនា :

      ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ តេង​ សួន​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​មេបញ្ជាការ​ស្រាល​ប្រតិបត្តិការ​ S 911 មុខព្រួញ​ទិស​កោះកុង​ និង​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានបញ្ជាការគណៈ​បញ្ជាការ​ឯក​ភាព​ រដ្ឋបាល​ខេត្ត​ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល សួរ​សុខទុក្ខ​ ជាមួយកងកម្លាំងប្រដាប់អាវុធ សរុបចំនួន​ ៣៦៣​ នាក់​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។​

      ក្នុងឱកាស​នេះដែរ​ ឯកឧត្តម បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុង​ ១​ ស្ថាប័ន​ ៣​,០០០,០០០​ ៛​(បីលាន​រៀល​)​ និងលោកជំទាវ​អភិបាល​ខេត្ត​ បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុង​ ១​ ស្ថាប័ន​ ២​,០០០,០០០​ ៛​។ ក្រោយចប់កម្មវិធី កង​កម្លាំង​ប្រដាប់​អាវុធ​ បានដង្ហែរ​ក្បួន​ហ្វឹកហាត់​ ដោយចេញ​ដំណើរ​ជុំវិញ​ក្រុង​ខេមរភូមិន្ទ​ និង​ឆ្ពោះ​ទៅ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ដេីម្បី​ត្រៀម​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លេីកទី​ ៦៦​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ និង​បុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​ សំពះ​ព្រះខែ​ នាឆ្នាំ​ ២០១៩​៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ