រដ្ឋបាលខេត្តព្រះវិហាររៀបចំពិធីពិសារអំបុកដើម្បីអបអរសាទរខួបលើកទី៦៦នៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆកា និងខួបលើកទី១៥ នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ
November 09, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ឋខួបអនុស្សាវរីយ៍លើកទី៦៦បុណ្យឯករាជ្យជាតិ និងខួបលើកទី១៥នៃព្រះរាជពិធីគ្រងសម្បតិរបស់សម្តេចព្រះករុណាព្រះបាទសម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មន្រ្តីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅស្តូបវិមានឯករាជ្យទីរួមខេត្តព្រះវិហារ។

      ក្នុងឱកាសមហោឡារិកនេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួត ពិតជាមិនអាចបំភ្លេចនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណវាងវៃ ប្រកបដោយគតិបណ្ឌិត ទេព្យកោសល្យរបស់ទ្រង់ ក្នុងព្រះរាជបូជនីយកិច្ចទារទារឯករាជ្យពីនឹមអាណានិគមនិយមបាំរាំងរហូតទទួលបានឯករាជ្យនាថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គទ្រង់បានបន្សល់ទុកនូវស្នាមព្រហស្ថ ព្រះរាជលំអានលើការកសាងកម្ពុជាជាកោះ សន្តិភាព សាមគ្គីភាព ឯកភាពជាតិ ការអភិវឌ្ឍលើ គ្រប់វិស័យនិងបានធ្វើប្រជានុរាស្ត្រមានជីវភាព រស់នៅសុខដុមរមនា ជូនកូនចៅជំនាន់ក្រោយ។

      បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមគោលនយោបាយបង្រួមបង្រួមជាតិ ផ្សះផ្សារជាតិ កម្ពុជាពិតនាពេលបច្ចុប្បន្នទទួលបានសុខសន្តិភាព និងការអភិវឌ្ឃរីកចម្រើនរុងរឿង ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្ស ព្រះករុណាព្រះបាទសម្តេចព្រះបររមនាថ នរោត្តម សីហមុនី និងដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីធានាកំណើន ការងារ សមធម៌ បរិយាប័ន និងប្រសិទ្ធភាពការងារ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំ និងបានកំណត់គោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។

      ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានប្តេជ្ញាក្នងនាមក្រុមប្រឹក្សា គណៈអភិបាល ប្រជាពលរដ្ឋ ខេត្តព្រះវិហារ បន្តថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ ការពារយ៉ាងអង់អាចនូវបូរណភាពទឹកដី ជាពិសេសចំពោះមុខប្រឆាំងដាច់ខាតអំពើក្បត់ ជាតិសម រង្សី ដែលមានចេតនាផ្តួលរលំរាជរដ្ឋាភិ បាលស្របច្បាប់ ញុះញង់ និងបង្ក ចលាចលដល់សង្គមជាតិយើង ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមទទួលទានអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីមាតុភូមិកម្ពុជាដ៏បរវរនៃយើងជានិច្ចនិរន្ត៍។

      សូមបួងសួងដល់គុណព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្កសិទ្ធក្នុងលោក ទេវតារក្សាព្រះមហាស្វេតឆ័ត្រ សូមជួយអភិបាលប្រស់ព្រំ ប្រទានសព្ទសាធុការពរជ័យថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាលក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ សូមទ្រង់គង់ជាម្លប់ដ៏ត្រជាក់ប្រកបដោយបរមក្សេមក្សាន្ត ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីដឹកនាំមាតុភូមិកម្ពុជា និងប្រជានុរាស្រ្តរបស់ព្រះអង្គយូរអង្វែងតរៀងទៅ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ក៏បាននាំយកនូវអង្គ ត្រីខ និងគ្រឿងឧបភោគ បរិភោគ ចែកជូនដល់គ្រួសារ ក្រីក្រ គ្រួសារពលីជីវិតក្នុងបុព្វហេតុជាតិចំនួន គ្រួសារផងដែរ ។ក្នុងនោះក៏មានការដាល់អំបុក ទទួលអំបុកសន្តិភាពយ៉ាងសប្បាយរីករាយ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ