ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អាណត្តិទី៥ (២០១៩-២០២៥)
November 09, 2019 អ្នកទស្សនា :

      ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អាណត្តិទី៥ (២០១៩-២០២៥) ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាក្រុង-ស្រុកទាំង៦ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត សរុបចំនួន ៣១០នាក់។

      ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាប្រធានកិត្តិយសសាខា, ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា, អនុប្រធានកិត្តិយសសាខា, សមាជិក សមាជិកា គណៈកម្មាធិការសាខា, តំណាងអ្នកស្ម័គ្រចិត្ត, យុវជនកាកបាទក្រហមកម្ពុជា និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន ៦៨នាក់។

      សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥ នាក់ ស្រី៣ នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាប្រធានគណៈកម្មាធិការសាខា, ឯកឧត្តម ធុន គ្រី ជាអនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម ប៉ែន លីណាត ជាអនុប្រធាន, លោកស្រី ឈឹម សុធារី ជាហេរញ្ញិក និងលោក គង់ សុជាតិ ជាលេខាធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា ១០ នាក់ក្នុងនោះ សមាជិកបម្រុង ២នាក់។

      ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អាណត្តិទី៥ បានធ្វើការប្តេជ្ញាថា ៖១-ពង្រឹងអភិបាលកិច្ចល្អ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យកាន់តែសកម្មថែមទៀត ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត ៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ