ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំបើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ
November 08, 2019 អ្នកទស្សនា :

      រសៀលថ្ងៃសុក្រ ១៣កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងកម្លាំងវិស្វកម្ម បន្តយកចិត្តទុក ដាក់ឈូសឆាយសម្រូលផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតការឈូសឆាយ សាងសង់ផ្លូវ ត្រូវយកនិយាមការជាគោល ដើម្បីឱ្យដំណើរការសាងសង់ផ្លូវទាំង ៣៤ខ្សែ ទទួលខុសត្រូវតាមក្រុមហ៊ុន អង្គភាពនិមួយៗ ដែលត្រូវបើកបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ២០១៩ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ